ទំព័រដើមប្រវត្តិសាស្ត្រសិលាចារឹកប្រាសាទភ្នំស្រះខ្ចៅ (K.1417)

សិលាចារឹកប្រាសាទភ្នំស្រះខ្ចៅ (K.1417)

បុរាណណដ្ឋានប្រាសាទភ្នំស្រះខ្ចៅ មានទីតាំងស្ថិតនៅលើភ្នំស្រះខ្ចៅ ភូមិអូរកោះគគីរ ឃុំជ្រាប់ ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលមាន​ចម្ងាយត្រឹមតែ​ប្រមាណ ៥គ.ម. ប៉ែកឦសានទីប្រជុំជនឃុំកកោះ។ ក្នុងពេលបច្ចុប្បន្ននេះ ប្រាសាទភ្នំស្រះខ្ចៅបានបាក់បែកស្ទើរទាំងស្រុងអស់ទៅហើយ នៅសល់តែទួលគរ​ដោយ​ពំនូក​ឥដ្ឋជាច្រើន ហើយអ្នកស្រុកបានរៀបជាសាឡុំមួយនៅពីលើទួលប្រាសាទបាត់ទៅហើយ។ ទោះជាយ៉ាងនេះក្តី នៅទីនេះគេបានប្រទះឃើញវត្ថុសិល្បៈបុរាណធ្វើអំពីថ្មភក់ជាច្រើន រួមជាមួយថ្មគោលចារឹកមួយផ្ទាំងផងដែរ ដែលគេបានចុះបញ្ជីលេខ K.1417 ហើយសព្វថ្ងៃគោលចារឹកនេះកំពុងរក្សាទុកនៅសារមន្ទីរខេត្តកំពង់ធំ។ តើសិលាចារឹកប្រាសាទភ្នំស្រះខ្ចៅ មានខ្លឹមសារ និងអត្ថន័យយ៉ាងដូចម្តេចខ្លះ?

ថ្មគោលចារឹកនេះ មានចារឹកអក្សរនៅលើជ្រុងចំនួន ៣ (ខាងមុខ ១ជ្រុង និងសងខាងចំនួន ២ ជ្រុង)។ គួរចាប់អារម្មណ៍នោះ អក្សរចារឹកទាំងបីជ្រុងនេះ មានកាលប្បវត្តិមិនដូចគ្នាទេ ពោល គឺជ្រុងទី១ និងទី២ ចារឹកជាភាសាសំស្រ្កឹតនៅរវាងចុងស.វ.ទី៧ ក្នុងរជ្ជកាលព្រះបាទស្រីជយវម៌្មទី១ (គ.ស.៦៥៧ – ៦៨១) រីឯជ្រុងទី៣ ចារឹកជាភាសាខ្មែរនៅសម័យអង្គរ​ ដោយមានបញ្ជាក់កាលបរិច្ឆេទក្នុងឆ្នាំមហាសករាជ ៨៤៥ (ត្រូវនឹងគ.ស.ឆ្នាំ៩២៣) ពោល គឺត្រូវនឹងរជ្ជកាលព្រះបាទស្រីឦសានវម៌្មទី២ (គ.ស.៩២១ – ៩២៨) និងព្រះបាទស្រីជយវម៌្មទី៤ (គ.ស.៩២១ – ៩៤១)។ សិលាចារឹកនេះ រាងជាសន្លឹកសីមា ធ្វើអំពីថ្មភក់ មានលម្អដោយក្បាច់នៅត្រង់ផ្នែកខាងលើ ប៉ុន្តែអក្សរបានបែករលុបបាក់អស់ជាច្រើនកន្លែង ធ្វើឱ្យសេចក្តីរបស់សិលាចារឹកមិនពេញលេញចំពោះការបកប្រែទាំងស្រុងនោះឡើយ តែយើងនៅអាចយល់សេចក្តីបាន។ ជ្រុងទី១ មានអក្សរចារឹកចំនួន ១៣ បន្ទាត់, ជ្រុងទី២ មានចំនួន ២១ បន្ទាត់ និងជ្រុងទី៣ មានចំនួន ២៣ បន្ទាត់។

ទោះបីសិលាចារឹកនេះមិនពេញលេញក៏ដោយ ប៉ុន្តែសេចក្តី អថ៌ន័យ និងអថ៌រូប គឺសរសេរបានត្រឹមត្រូវតាមក្បួនអលង្ការសាស្រ្តល្អណាស់។ តាមសេចក្តីដែលបានពណ៌នា យើងអាចដឹងថាប្រាសាទភ្នំស្រះខ្ចៅ ជាប់ពាក់ព័ន្ធជាមួយជំនឿនិកាយវៃស្ណវ (និកាយព្រះវិស្ណុ) ព្រោះផ្នែកដំបូងរបស់សិលាចារឹកបានរៀបរាប់ និងនមស្ការដល់ព្រះវិស្ណុ ជាទេពចម្បងក្នុងចំណោមទេពត្រីមូត៌ិក្នុងសាសនាហិណ្ឌូ។ ក្នុងសិលាចារឹកនេះ ក៏បានពណ៌នាអំពីព្រះអច្យុត ត្រិវិក្រម ដែលសុទ្ធសឹងជាអវតារ និងជាព្រះនាម ក្នុងចំណោមព្រះនាមរបស់ព្រះវិស្ណុទាំង ១០០០ ព្រះនាម។ គួរកត់សម្គាល់នោះ ម្ចាស់សិលាចារឹកនេះ គឺពិតជាមានចំណេះដឹងយ៉ាងជ្រៅជ្រះក្នុងសាសនាហិណ្ឌូ ជាពិសេស គឺក្នុងនិកាយវៃស្ណវ (និកាយព្រះវិស្ណុ) ដោយអ្នកនិពន្ធបានធ្វើបទនមស្ការដល់ព្រះវិស្ណុ និងបង្ហាញព្រះកីត៌ិគុណរបស់ព្រះអច្យុត ដែលព្រះហស្តកាន់កងចក្រ និងបានឈានបីជំហាន និងយកឈ្នះលើអសុររាជ ពលី ហើយបានប្រៀបធៀបបង្ហាញគុណសម្បត្តិរបស់ព្រះបាទស្រីជយវម៌្មទី១​ ដូចទៅនឹងព្រះវិស្ណុ។

អត្ថន័យជារួមនៃសិលាចារឹកជ្រុងទី១ គឺស្លោកទី១ និងទី២ ពណ៌នាអំពីពាក្យនមស្ការដល់ព្រះវិស្ណុ។ ស្លោកទី៣ ដល់ទី៦ ពណ៌នាអំពីគុណសម្បត្តិ ការធ្វើសង្រ្គាមកម្ចាត់សត្រូវក្នុងសមរភូមិ កំពូលមេដឹកនាំ ស្រោចស្រង់ប្រទេស របស់ព្រះបាទស្រីជយវម៌្មទី១។ ស្លោកទី៧ ដល់ទី៩ ពណ៌នាអំពីមន្រ្តីក្នុងរាជ្យព្រះបាទស្រីជយវម៌្មទី១ មាននាមថា “ស្រីសត្យាស្រយ” ដែលលោកជាមន្រ្តីស្មោះត្រង់ ជាអ្នកប្រាជ្ញខាងហោរាសាស្រ្ត និងជាអ្នកកសាងប្រតិមាតម្កល់ទុកនៅក្នុងរាជបុរី។ ស្លោកទី១០ ដល់ទី១២ ពណ៌នាអំពីតង្វាយរបស់មន្រ្តី រួមមាន មាស ប្រាក់ ដី វាលស្រែ ជាកម្មសិទ្ធិរបស់ទេវស្ថាន ដែលមិនអាចមាននរណាមកបំពាន ឬកាន់កាប់ធ្វើជាប្រយោជន៍ផ្ទាល់ខ្លួនបាននោះឡើយ។

ចំណែក ខ្លឹមសារសិលាចារឹកជ្រុងទី២ ចារឹកជាភាសាសំស្រ្កឹត បែបពាក្យរាយ ពណ៌នាអំពីព្រះវិស្ណុ ព្រះបាទស្រីជយវម៌្មទី១ និងមន្រ្តីសត្យាស្រយ។ ដោយឡែក ជ្រុងទី៣ ពណ៌នាអំពីកាលបរិច្ឆេទនៃការកសាង (៨៤៥ សក. ៧កើត ខែបុស្ស ថ្ងៃពុធ) និងគ្រឿងតង្វាយផ្សេងៗ។

អត្ថបទចារឹក

ជ្រុងទី១

១.       សុប្រភយាភ្រាជិឞ្នុះ                        ទប៌្បោទ្វតវ ..វិទ្ធិឞោជិឞ្នុះ

           អប្បវគ៌្គា ……………………                   ភូយទ្វោភូតយេ………។

២.       ចក្រេណាច្យុត ឥតី យះ                ត្រិវិក្រមាក្រាន្តសរេលលោកាន្តះ

           វលីមទ្រានៃកមនា                         មនាគបិនយាតិវ..។            

៣.      ជិតតនោវ្ឫឞកាមនោ                     មាន្យតមោភូរិភូតិភាស្វរីតះ

           ឝក្តិ……..មហី..យោ                        លោកស្យេឝោ…..នៃក។

៤.       និជ..វិតនិរបេក្ឞ                             សមុទ្យតាសិរណេជិឃំសុររីន

           តាក្ឞាស្រុតិ……………….                 និហន្តុ………..ឥនវយ៌្យះ។

៥.       ……………….ក្ឫត្វ                              ក្ឫត្វាត្វាត្មីយតាំបទានា

           កលិកាលិលុលិតា                       …………សមុបក្កុរុតេ។

៦.       អាយ៌្យាវត៌្តវិវទ៌្ធត                              ……………….ត្រាគវង្គ..

           ឝ្រីជយវម៌្មេត្យទវត                           សរាជវយ៌្យោភុវោភារម៑។

៧.       តត៑ បា….ល្បបាទឞ                        មភិលបិតផល……..រ

           …………..ត៌្តជ្ញេនាភ្ឫត្យ                        ជ្យោតិបិគណិភិសុវីមាន្យះ។

៨.       ឝ្រីជយ……….បេន្ទ្រ                          ប្រសក្តិសប………….

           ឝ្រីសត្យាឝ្រយំនាមា                       ………..អតិឞ្ឋិបទ៑ ទេវាន៑។

៩.       ……………………..                               ……………..មា…..

           សត្យជ្រេវីមាន                                ស្ថាបិតវានបុ…….។

១០.    រជតកនកហនិត្យ                         គ្រាមក្ឞេត្របឝុ….

           ………………ផល….                           ទានមទាត្មបុណ្យេភ្យះ។

១១.    ឝ្រីជយវម៌្មេតិ កិល                         សបាលឝៃលសហស្រ

           ភ្ឫត្យយុ……ត្យ..បុណ្យេ                    ទាកេនាបិនោហាយ៌្យ។

១២.    យា…………នាម្នាថ៌                          ទត្តានិ ន្ឫបាជ្ញយាសុរ..

           ..រេភ្យ………..ត្សុក្ឞមា                      ………..យតេ…………..។

១៣.    (រលុបបាត់)

ជ្រុងទី២

១.       ជយត្យ…ត្មវីភូតិសម្ភវោ

២.       ភវាន្យ……វិនាម្ភុមុ..វះ

៣.      ភវា………ជិតោ….ភោ

៤.       វាបសឝ្រី្ឝបតិមូត៌ិ……

៥.       អាសីន្ឫហេយោគ្នេវិធៅត…

៦.       បាល…ណាវិឞយាវីរាប

៧.       រាជន្យទ្វ….បាទ..បត្មះ

៨.       បទ្មាបនោXបាទិសារ….

៩.       ប្រសិទ្ធគោត្រប្រតរទ្វិជ…

១០.    ក្ឞត្រាគ្រ…ម្វុតិគ្មតោជា

១១.    ទិគន្តន្ទ្របិយឝាង្ឝុឝុភ្រា

១២.    វ្យជេឞ្ឋសឝ្រីជយវម៌្មទេវះ

១៣.    …ស្យៃវរាជយ្យស្យមភ្ឫត្យេរាជ

១៤.    …ត្កាលាបភោ…..រុទាប្តាភិជន

១៥.    …បទន្យេតិណនយវីនយទា

១៦.    …..ទាក្ឞិណ្យាទិគុណគណស

១៧.    ………..បសមង្ក្ឫតសឝ្រីសត្យាឝ្រ

១៨.    [ម]..ម៑ អស្មិន៑ គោត្តមឝ្រីបុ

១៩.    ….បា..រកមាន៑ គិវ៌្វាគណាន

២០.    …….យាវន្តៅ ទេវីវរីបុ…….

២១.    ……គិរិបាទាភិវានភិ……….

ជ្រុងទី៣

១.       ៨៤៥ឝក សប្តមី កេត

២.       បុឞ្យ វុធវារ នុវ្រះបាទក

៣.      ម្រតេង អញ ឝ្រីជ…

៤.       ត បូណ៌…………..

៥.       អំវី កាល បូវ៌កម្រតេង៑

៦.       ជគត៑ ឝ្រីបុឞ្ករាក្ឞជ្វ

៧.       ន ថាស្តុល ម្វាយ៑ ប្រាក៑

៨.       តុល៑ បិយ ប្រតិឞ្ឋា វ្រះក

៩.       ម្រតេង៑ អញ៑ នារាយន

១០.    វ្រះឝិវលិង្គ តិ កំលុង ក

១១.    ម្រតេង៑ អញ៑ អ្មា ត ស្ថា

១២.    បនា ត ស្រុក៑ វ្នុរ៑ វ្រះក

១៣.    ម្រតេង៑ អញ៑ នារាយន

១៤.    តិ កំលុង កម្រតេង៑ អញ៑

១៥.    ឝ្រីឝក្តិវម៌ ស្ថាបនា ត ស្រុ

១៦.    ក៑ ចង្ក្វយ៑ ស្រុក៑ ជេង៑ វ្នំ ជា ជ្ន្វ

១៧.    ល ត កម្រតេង៑ ជគត ឝ្រីបុណ្ទ

១៨.    រីកក្ឞឱយ កល្បនា

១៩.    អមេ រង្កោ ថ្ល្វង ប្រាំ ស្ពោក ង

២០.    ន ជ្យង……………យៅម្វ

២១.    …………….ម្វយ ភយ ម្វយ

២២.    ………………….កំយាន

២៣.    ………………………………

សេចក្តីប្រែ

ជ្រុងទី១

១. សូមឱ្យ (ព្រះអាទិទេព) ដែលមានពន្លឺរស្មីដ៏ត្រចះត្រចង់ បំផ្លាញចោលនូវរាល់សត្រូវដែលពោរ

ពេញដោយអំនួត… ដើម្បីសេចក្តីចម្រើន និងការរួចផុតពីទុក្ខ (អបវគ៌្គ) របស់លោកទាំងពួង។

២. ព្រះអង្គ (ព្រះវិស្ណុ/អច្យុត) ដែលទ្រង់បានកាន់កងចក្រ ជាអ្នកដែលបានឈានព្រះបាទបីជំហាន (ត្រិវិក្រម) គ្របដណ្តប់លើលោកទាំងមូល… ទ្រង់បានបង្ក្រាបស្តេចពលី (វលី) ដោយមិនបានបង្អង់ឡើយ។

៣. ព្រះអង្គជាអ្នកឈ្នះលើរូបកាយ និងឈ្នះលើកាមតណ្ហា ជាបុគ្គលដែលគេគួរគោរពបំផុត និងមានតេជៈបារមីភ្លឺស្វាង……. ទ្រង់ជាម្ចាស់នៃលោក ដែលមានអំណាចលើផែនដី…..។

៤. ដោយមិនគិតពីជីវិតផ្ទាល់ខ្លួន លោកបានលើកដាវឡើងក្នុងសមរភូមិ ដើម្បីកម្ចាត់សត្រូវទាំងឡាយ… ប្រៀបដូចជាគ្រុឌ (តាក្ឞ្យ) ដែលបំផ្លាញពួកពស់… លោក គឺជាកំពូលនៃអ្នកដឹកនាំ។

៥. .. ក្រោយពីបានធ្វើឱ្យតំបន់ទាំងឡាយក្លាយជាកម្មសិទ្ធិរបស់ខ្លួនហើយ លោកបានជួយស្រោចស្រង់ (ពិភពលោក) ដែលកំពុងរវើរវាយដោយសារឥទ្ធិពលនៃយុគកាលដ៏អាក្រក់ (កលិយុគ)។

៦. …នៅក្នុងដែនដីអាយ្យាវតី…… ព្រះបាទ ស្រីជយវម៌្ម (ទី១) ដែលជាកំពូលក្សត្រ បានទទួលរ៉ាប់រងលើភារៈនៃផែនដីទាំងមូល។

៧. … (លោក) ជាអ្នកបម្រើដែលដឹងគុណជានិច្ច ជាទីគោរពរាប់អាននៃពួកអ្នកប្រាជ្ញហោរាសាស្ត្រ (ជ្យោតិស) លោកបានទទួលនូវផលផ្លែផ្កាដែលប្រាថ្នាចង់បាន…។

៨. ព្រះបាទស្រីជយ (វម៌្ម)…… មន្ត្រីម្នាក់ឈ្មោះ ស្រីសត្យាស្រយ……. បានប្រតិស្ឋាន (រូបព្រះ) ចំពោះពួកទេវតា។

៩. … (លោក) ដែលមានសេចក្តីស្មោះត្រង់ បានរៀបចំប្រតិស្ឋានទុកក្នុងបុរី…។

១០. (លោកបានថ្វាយ) នូវរ៉ែមាស និងប្រាក់ ភូមិ វាលស្រែ និងហ្វូងសត្វពាហនៈ…… ដើម្បីឧទ្ទិសនូវបុណ្យកុសលផលទានទាំងឡាយ។

១១. ក្នុងរជ្ជកាលព្រះបាទស្រីជយវម៌្ម (ទី១) ភ្នំរាប់ពាន់… សេចក្តីល្អ និងបុណ្យកុសលដែលបានធ្វើហើយនេះ មិនត្រូវឱ្យអ្នកណាម្នាក់មករំលោភបំពាន ឬដណ្តើមយកទៅឡើយ។

១២. អ្វីៗទាំងអស់ដែលបានផ្ដល់ឱ្យតាមរាជបញ្ជារបស់ព្រះនរបតី… ចំពោះពួកទេវតា… ត្រូវបានរៀបរាប់ទុកយ៉ាងលម្អិត…។

១៣.   (រលុបបាត់)

ជ្រុងទី២

១. ព្រះអង្គ (ឬសេចក្តីចម្រើន) ដែលកើតចេញពីមហិទ្ធិឫទ្ធិផ្ទាល់ខ្លួន ចូរមានជ័យជម្នះ!

២. ព្រះនាងភវានី… កើតឡើងពីក្នុងទឹក…

៣. ព្រះភវៈ (ព្រះសិវៈ)… ដែលគេយកឈ្នះមិនបាន…

៤. …រូបព្រះបដិមា ស្រីបតិ (ប្តីរបស់ព្រះនាងស្រី = ព្រះវិស្ណុ)…

៥. …ធ្លាប់មាននៅក្នុងពិធីបូជាភ្លើង…

៦. ការគ្រប់គ្រង… វីរបុរសនៅក្នុងដែនដី…

៧. …ផ្កាឈូកនៃព្រះបាទនៃស្តេចទាំងឡាយ…

៨. …ដែលកើតចេញពីផ្កាឈូក… នៃព្រះបាទ…

៩. …ព្រាហ្មណ៍ (ទ្វិជៈ) ដែលមានត្រកូលដ៏ល្បីល្បាញ…

១០. …ដែលកើតចេញពីវង្សក្សត្រដ៏ចម្បង…

១១. …ដែលមានកិត្តិយសដ៏ស្អាតស្អំ ភាយទៅសព្វទិសទី…

១២. ព្រះបាទ ស្រីជ័យវម៌្មទេវៈ បានឈ្នះ (លើសត្រូវ)…

១៣. …ជាអ្នកបម្រើនៃរជ្ជកាលរបស់ព្រះអង្គ…

១៤. …ដែលមានអម្បូរត្រកូលខ្ពង់ខ្ពស់…

១៥. …សេចក្តីសប្បុរស នយោបាយ វិន័យ និងការផ្ដល់ឱ្យ…

១៦. …ដែលប្រកបដោយគំនរនៃគុណសម្បត្តិ មានភាពរាក់ទាក់ជាដើម…

១៧. …ត្រូវបានតុបតែងលម្អ លោក ស្រីសត្យាស្រយ…

១៨. …នៅក្នុង (ទីក្រុង) គោត្តមស្រីបុរៈ នេះ…

១៩. …ពួកទេវតាទាំងឡាយ…

២០. …ដរាបណាមានព្រះនាងទេវីដ៏ប្រសើរ…

២១. …នៅក្បែរជើងភ្នំ…

ជ្រុងទី៣

(បន្ទាត់ទី១ ដល់ ២៣). មហាសករាជឆ្នាំ៨៤៥ (គ.ស.៩២១) ៧កើត ខែបុស្ស ថ្ងៃពុធ ព្រះបាទ កម្រតេងអញឝ្រី…..ដែល….. អំពីកាលបុរាណ កម្រតេងជគតឝ្រីបុឞ្ករាក្ឞ បានជូនថាសមួយតុល ប្រាក់បីតុល ប្រតិស្ថានព្រះកម្រតេងអញនារាយណ៍ ព្រះសិវលិង្គ នៅក្នុងទេវស្ថាន។

កម្រតេងអញ មា ដែលបានស្ថាបនានៅស្រុកផ្នូរ (ទួល) ព្រះកម្រតេងអញនារាយណ៍ នៅក្នុងទេវស្ថាន កម្រតេងអញឝ្រីឝក្តិវម៌ បានស្ថាបនា (សង់) នៅស្រុកចង្កួយ ស្រុកជើងភ្នំ សម្រាប់ជាឈ្នួលដល់ ព្រះកម្រតេងជគតឝ្រីបុណ្ទរីកក្ឞ ផ្តល់ឱ្យនូវកល្បនា (តង្វាយ) អង្ករ ចំនួន ៥ ថ្ល្វង ស្ពោកទំងន់..ជ្យង..យៅ..ចំនួនមួយភៃ..។ សរុបជារួមមក សិលាចារឹកប្រាសាទភ្នំស្រះខ្ចៅ (K.1417) បានឆ្លុះបញ្ចាំងពីការវិវឌ្ឍផ្នែកអក្សរសាស្ត្រ ជំនឿសាសនា និងនយោបាយខ្មែរបុរាណ ដែលឆ្លងកាត់ចំនួន ២ សម័យកាលផ្សេងគ្នា។ ខ្លឹមសារដើម (ជ្រុងទី១ និងទី២) ជាភាសាសំស្រ្កឹតនាចុងសតវត្សរ៍ទី៧ បង្ហាញពីការគោរពបូជាព្រះវិស្ណុ (និកាយវៃស្ណវ) និងការលើកតម្កើងបុណ្យបារមីរបស់ព្រះបាទស្រីជយវម៌្មទី១ ដោយប្រៀបប្រដូចទៅនឹងតួអង្គព្រះវិស្ណុ ព្រមទាំងមានការកត់ត្រាពីការថ្វាយដីធ្លី ទ្រព្យសម្បត្តិ និងសត្វពាហនៈពីសំណាក់មន្ត្រីស្មោះត្រង់ឈ្មោះ ស្រីសត្យាស្រយ ដល់ទេវស្ថាន។ ចំណែកឯ ខ្លឹមសារជ្រុងទី៣ ជាភាសាខ្មែរនាសម័យអង្គរ (គ.ស.៩២៣) បានបញ្ជាក់ពីការបន្តប្រើប្រាស់ទីតាំងសាសនានេះ ដោយមានការប្រតិស្ឋានប្រតិមាព្រះនារាយណ៍ និងព្រះសិវលិង្គ ព្រមទាំងការថ្វាយគ្រឿងតង្វាយបន្ថែម។ ពោល ទោះបីជាប្រាសាទបានបាក់បែកទាំងស្រុងក៏ពិតមែនក្តី សិលាចារឹកនេះជាភស្តុតាងយ៉ាងសំខាន់ក្នុងការសិក្សាឈ្វេងយល់អំពីការផ្លាស់ប្តូររូបភាពសាសនា និងការគ្រប់គ្រងរដ្ឋតាំងពីសម័យមុនអង្គររហូតដល់សម័យអង្គរ។

The K.1417 inscription from Prasat Phnom Srah Khchao in Kampong Thom is a three-sided sandstone boundary stone that highlights Cambodia’s religious, linguistic, and political transition over two centuries. The first two faces, written in late 7th-century Sanskrit during the pre-Angkorian reign of King Jayavarman I, focus on Vaishnavism. They praise the King’s military victories by comparing him to Lord Vishnu and document a loyal courtier, Sri Satyasraya, dedicating land, gold, silver, and livestock to the sanctuary. The third face, written in 923 CE in Old Khmer, reveals that the site remained active into the Angkorian period, recording the syncretic installation of a Shiva Linga alongside Narayana, supported by further donations of silver, land, and rice from local administrators. Ultimately, this inscription serves as vital historical evidence of administrative continuity and religious evolution from pre-Angkorian times to the Angkorian empire.

អត្ថបទដោយ៖ កំ វណ្ណារ៉ា និងព្រះតេជគុណ អេង សុគង់

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
20,500SubscribersSubscribe
- Advertisement -spot_img