ប្រាសាទតាមាន់ធំ មានឈ្មោះបុរាណថា «សិវបាទបស្ចិម» គឺជាប្រាសាទបុរាណខ្មែរមួយលើជួរភ្នំដងរែក ស្ថិតនៅក្នុងភូមិតាមាន់ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ដែលមានរយៈបណ្តោយ ៣១៣០៨៣ និងរយៈទទឹង ១៥៨៧០៨៥។ ប្រាសាទនេះជាស្ថាបត្យកម្មនាស.វ.ទី១១ ក្នុងរាជ្យព្រះបាទស្រីសូរ្យវម៌្មទេវទី១ សាងនៅលើចម្រាក់ភ្នំ បែរមុខទៅទិសខាងត្បូង សម្របតាមទីតាំងភូមិសាស្ត្រជាក់ស្ដែង។ ប្រាសាទនេះពុំមានប្រតិមាអ្វីដែលគួរឲ្យកត់សម្គាល់នោះទេ គឺមានតែលិង្គធម្មជាតិ ឬស្វយម្ភូលិង្គ ដែលភ្ជាប់ទៅក្រៅបរិវេណប្រាសាទតាមចង្អូរថ្ម ដែលគេរៀបចំសម្រាប់ឲ្យទឹក មន្តស្រោចស្រពក្នុងពិធីលើលិង្គនោះហូរទៅក្រៅ ដើម្បីសាសនិកនានាត្រងយកទៅប្រើក្នុងជំនឿ។ នៅប្រាសាទនេះរកឃើញសិលាចារឹកសរុបចំនួន14ផ្ទាំង ដែលមានតាំងពីស.វ.ទី៧រហូតមក។ នៅទីនេះ នឹងលើកយកសិលាចារឹកមួយផ្ទាំង ចុះលេខបញ្ជីសារពើភណ្ឌសិលាចារឹក K.១១៨៦ មានចុះកាលបរិច្ឆេទនៅក្នុងឆ្នាំ១០១៣ ក្នុងរាជ្យព្រះបាទស្រីសូរ្យវម៌្មទេវទី១។
អត្ថបទសិលាចារឹកនេះ ចារជាភាសាខ្មែរបុរាណ មានអត្ថបទចារឹកសង្ខាង នៅលើផ្ទាំងថ្មរាងជាសន្លឹកសីមា។ សព្វថ្ងៃសិលាចារឹកនេះ រក្សាទុកនៅសារមន្ទីរខេត្តសុរិន្ទ ប្រទេសថៃ។ អត្ថបទផ្ទាំងក មានអត្ថបទសរុបចំនួន១៩បន្ទាត់ និងផ្ទាំងខ មានអត្ថបទសរុបចំនួន១៨បន្ទាត់។ ចំពោះខ្លឹមសារនៃអត្ថបទនេះ គឺនៅមហាសករាជឆ្នាំ៩៣៥ (គ.ស.១០១៣) ព្រះបាទស្រីសូរ្យវម៌្មទេវទី១ ត្រាស់បង្គាប់ឲ្យកំស្ដែងអញស្រីរាជេន្ទ្រវម៌្មទូលបន្ទូលទ្រង់ត្រាស់បន្ដដល់ខ្លោញស្ដុកភ្លោះឈ្មោះលោញសិខាសិវ ដើម្បីស្ថាបនាព្រះរាជសាសន៍(ចារសិលាចារឹកតម្កល់ទុក)នៅប្រាសាទសិវបាទបស្ចិម គឺប្រាសាទតាមាន់ធំនេះ។ ព្រះអង្គសព្វព្រះរាជហឫទ័យនឹងអ្នកទាំងឡាយមានគុរុជនទាំងឡាយ ជននីទាំងឡាយ ម្រតាញស្រីន្រឹបេន្ទ្រាវាល្លភ ព្រមទាំងម្រតាញខ្លោញដទៃទៀត ដែលបានកសាងបុណ្យ និងលើកថ្វាយបុណ្យនេះជាព្រះរាជធម៌នៃព្រះអង្គ។ អ្នកទទួលបន្ទុកចារសិលាចារឹក គឺម្រតាញខ្លោញស្រីក្សិតិន្ទ្រោបកល្ប។ ព្រះបាទស្រីសូរ្យវម៌្មទេវទី១ ក៏ត្រាស់បង្គាប់ឲ្យថ្វាយតង្វាយមានស្នែងជិះ គ្រឿងបរិភោគ សម្ភារៈផ្សេងៗ ខ្ញុំបម្រើន និងរឿងរណ្ដាប់ដទៃទៀតថ្វាយប្រាសាទ។
សេចក្ដីបន្ដ គឺនិយាយអំពីការជាវដីព្រៃស្ដុកភ្លោះ ថ្វាយប្រាសាទតាមាន់ធំនេះ។ សាច់រឿងលើកតាំងពីរាជព្រះបាទស្រីជ័យវម៌្មទេវទី៥ មានមន្ត្រី៤នាក់ និងអ្នក៦នាក់ទៀត ព្រមទាំងក្រុមគ្រួសារ និងក្រុមខ្តោ រួមគ្នាជាវដីព្រៃស្ដុកភ្លោះពីលោកម្ចាស់ប្រាសាទ។ សេចក្ដីបន្ដមានរៀបរាប់អំពីព្រំប្រទល់ដី ព្រមទាំងទ្រព្យសម្រាប់ជាវដីនោះផង។ ជាវដីរួច ក៏ចាត់ចែងជាភូមិស្រុក ទុករណ្ដាប់បូជា សង់ក្រលារាំ មានអ្នករាំ អ្នកច្រៀង អ្នកលេងភ្លេងសម្រាប់ខាងខែខ្នើតផង។ បន្ទាប់មកជាបញ្ជីកត់ត្រាឈ្មោះខ្ញុំបម្រើស្រីប្រុស ព្រមទាំងទ្រព្យសម្បត្តិទាំងឡាយដែលព្រះករុណាទ្រង់ថ្វាយចំពោះប្រាសាទ។ លោញសិខាសិវ បានប្រើឲ្យកូនចៅជំនាន់ក្រោយថែរក្សាខ្ញុំបម្រើនិងទ្រព្យសម្បត្តិទាំងឡាយនោះ។ ចុងក្រោយជាបណ្ដាសាដល់អ្នកដែលលុបបំបាត់បុណ្យដែលបានសាងទាំងអស់នេះ ឲ្យធ្លាក់ក្នុងនរក៣២ជាន់ដរាបណាព្រះចន្ទ្រនិងព្រះអាទិត្យនៅតែមាន។
អត្ថបទបុរាណជាអក្សរខ្មែរទំនើប
ផ្ទាំងក
១- ៩៣៥ឝក្ក ◦ចតុថ៌ិរោច៑ចៃត្រ ◦ វ្រហស្បតិវារនុ
២- នុមាន៑វ្រះករុនាតបរមបវិត្រ ◦ តកំស្តេង៑អញ៑ឝ្រិរាជេ
៣- ន្ទ្រវម៌្មបន៑ទ្វល៑វ្រះឝាសនតខ្លោញ៑វលស្តុក៑វ្លហ៑តជ្មះហ៑លោ
៤- ញ៑ឝិខាឝិវបិប្រេទៅស្ថាបនាប្រឝស្តអាយ៑កំម្រតេង៑ជគ
៥- ត៑ឝិវបាទបឝ្ចិមតគិធម៌្មគុរុជនទៃនុជននិយទៃនុម្រតា
៦- ញ៑ឝ្រិន្ឫបេន្ទ្រាវាល៑លភតថ្វាយជាវ្រះរាជធម៌្មតកំម្រតេងកំត្វនអ
៧- ញឝ្រីសូយ៌្យវម៌្មទេវយូគបាតនូម្រតាញ៑ខ្លោញឝ្រិឥឝាន
៨- វម៌្មនុម្រតាញ៑ខ្លោញ៑ឝ្រិរាជេន្ទ្របន្ទិត៑នូម្រតាញ៑ខ្លោញ៑ឝ្រិក្ឞិត្តិន្ទ្រោប
៩- កល្បខ្លោញ៑វលចន៑ហ្វរ៑ក្វ្រាស៑ ◦ បិប្រេម្រតាញខ្លោញ៑ឝ្រិក្ឞិត្តិន្ទ្រោប
១០- កល្បទៅស្ឋាបនាប្រឝស្តអាយកំម្រតេង៑ជគា[ត៑]ឝិវបាទ ◦ មានវ្រះ
១១- ករុនាតបរមបវិត្រតខ្លោញ៑វលស្តុកវ្លោះតជ្មះលោញ៑ឝិខាឝិវបន្ទ្វល៑ប្រេ
១២- ជិ[[ះ]]ស្នេង៑ភោគវុទិបទិគះវាត៑ឆាតប្រេអាយាត្វខ្ញុំនុចំនាម៑កបិមាន៑នា
១៣- អាយាត្វតទៃយ្តិ ◦ តគិរាជវ្រះបាទស្តាច៑ទៅបរមវិរលោកគិកាលខ្លោញ៑
១៤- វលតស្វត៑ជ្មះលោញ៑រុទ្រវ្យាបិនុតេងមាទ្ធិវិនុម្រតាញ៑ឝ្រិន្ឫបេន្ទ្រាវាល្ល៑ភអាន្ន៑
១៥- មោទ៑បិជោវ៑ភូមិវ្រៃយស្តុកវ្លោះតបាទមូលកំម្រតេងជគាត្ត៑ខ្លោញ៑វលត
១៦- ជ្មះលោញ៑ឝ្រិធនញ្ជោយខ្លោញ៑វលតជ្មះលោញ៑ហិយលោញ៑វ្រាហ្មលោញ៑ឝ្រេ
១៧- ឞ្ឋលោញ៑ចាំ(ម)លោញ៑បិត៑នុកុលេអ្នក្តអបាលនេះហនុវាគ៌្គខ្តោផោងសំមយូគ
១៨- ផ្ជោវ៑ភូមិវ្រៃតរោះហនេះហតគិកាលន្នោះគិតរាបភូមិតិជោវ៑តោយបូវ៌្វ
១៩- តរាប៑ត្រវាង៑ស្រវាន៑តោយ៑ទក្ឞិនតរាប៑អច៑តេកនាវ្រះបំន្វស៑ថ្វេតបាះ
ផ្ទាំងខ
១- តោយបឝ្ចិមតរាប៑ស្តុកតោយឧត្តរតរាប៑ផ្លុគ្រាច៑បរិហារ៑ទ្រាវ្យមន៑ឱយ៑ត
អ្នក្តរោះហ
២- នេះហបិជោវ៑ភូមិប្រាក៑លិង៑១០មាសលិង៑១វុទិ២បទិគះ២បោង៑៥ជេងបរា
(ស៑៧) (ទោក៑?)៥ (ជ្មោល៑)
៣- ៦ជ្មោល៑បរត៑៤ចន្ល្យាក៑១០០យៅ១០ថ្មុរ១០០-៤០-៦រង្កោ២០ក្របិ១ជ្រ្វក៑១
វវេ២សុរាចេះ១០-២នេះតិ
៤- ឱយ៑បាយ៑ឱយ៑ទ្រាវ្យតអំបាលនេះហជោវ៑ភូមិវ្រៃយស្តុក៑វ្លោ[[ះ]] ◦ ចត៑ស្រុក៑
ទុក៑ចំនាម៑លិះ៤
៥- ប្រតិទិនតោយ៑ខ្នោត្តសង៑ក្រលារាម៑ទុក៑ម៌្មាម៑ចំយ៌្យាង៑ថ្មិង៑ថ្មោង៑តំលូម៑ម្វាយ្វេរ
តោយ៑
៦- ខ្នោត្តខ្ញុំមន៑ជ្វន៑្តកំម្រតេង៑ជគាត៑ទៃផ្គៅវ៑តៃកំបាញ៑តៃកន្លេស៑តៃកំបិត៑តៃ
កំបុរ៑តៃ
៧- កំខ្ទ្វាត៑តៃកន៑រេន៑ ◦ តៃថ្ងេតៃបន៑ហោម៑តៃន្នោម៑តៃច្ទេស៑តៃកំវិត៑តៃថ្អ្យក៑តៃឝ្រា
៨- ឞ្តតៃបរោង៑តៃកំភតៃកំថ្យាច៑តៃកន៑នន៑តៃកំបុរតៃកន៑អោះតៃតិថ៌តៃសំ
៩- អប៑តៃកន្ទង៑តៃអ្គត៑តៃឝ្រាទតៃកន៑ជន៑តៃកំសុរតៃកំវិឞ ◦ ឃោធម៌្មទាសឃោ
១០- កញ៑ជឃោឝ្រិឃោកន្ទោស៑ឃោអ្នន្តឃោថ្ងេឃោកំវលឃោខ្មៅវ៑ឃោបិត្តរឃោគ
១១- ន្ធឃោកន៑សាន៑ឃោវាំឃោវ្រាហ្មឃោកន្ទេប៑ឃោកន៑សាន៑ឃោកន្ធាន៑
ឃោជនេន្ទ្រ
១២- ឃោកន្ទ្រាម៑ឃោអំបេន៑ឃោកន្ធប៑ ◦ ទ្រាវ្យមន៑ជ្វន៑្តកំម្រតេង៑ជគាត៑តំម្រ្យ២
គន-ិ
១៣- ន៑២ត្រយូង៑វ្នាក៑២ប្រាក៑ជ្យង៑១មាស៑លិង៑១ក្របិ៦ថាស៑២វុទិ៤ប[ទិ]គះ៦គទា
១៤- ហ២ស្វោក៑២ភាជ២ខ្ញុំ៤០-៨នេះខ្ញុំតអបាលនេះហតិទាវ្រះករុនាប្រ
១៥- សាទនុមន៑មាននុមាន្និយទៃយកាល្បនាផ្លេយក្រលារាម៑នោះមន៑ខ្លោញ៑
១៦- វលតស្វត៑ថ្វេអាយត្ត្វតក្វនខ្លោញវលតស្វត្តជ្មោ[ះ]លោញ៑ឝិខាឝិវនុក្វន្ចៅវ៑
១៧- នោះហគិនាខ្លោញវលតស្វតសមាបេខ្ញុំនេះនុធម៌្មតរោះហនេះប្រេបរិបាល
១៨- នៅអ្នក្តលបធម៌្មតរោះហនេះហជាំម៑្តទ្វាត្រិឝនរកតរាប្ចាន្ទ្រាទិត្យមាន្លេយ
២.១- អត្ថបទសម្រួលជាភាសាខ្មែរទំនើប
(ក១-៧) មហាសករាជឆ្នាំ៩៣៥ ថ្ងៃទី៤រោច ខែចេត្រ ថ្ងៃព្រហស្បតិ៍ នូវមានព្រះករុណាតបរមបពិត្រ(ត្រាស់)ដល់កំស្ដែងអញស្រីរាជេន្ទ្រវម៌្ម (យក)បន្ទូលព្រះរាជសាសន៍(ឲ្យ)ដល់ខ្លោញស្ដុកភ្លោះដែលឈ្មោះលោញសិខាសិវ ដើម្បីប្រើឲ្យទៅស្ថាបនាសិលាចារឹកឯគម្ដែងជគតសិវបាទបស្ចិម (=ប្រាសាទតាមាន់ធំ) ដែលជាបុណ្យ(ធម៌)គុរុជនដទៃ នូវជននីដទៃ នូវម្រតាញស្រីន្រឹបេន្ទ្រាវាល្លភ ដែល(លើក)ថ្វាយជាព្រះរាជធម៌ចំពោះព្រះគម្ដែងកំដូនអញស្រីសូរ្យវម៌្មទេវ រួមនឹងម្រតាញខ្លោញស្រីឦសានវម៌្ម និងម្រតាញខ្លោញស្រីរាជន្ទ្របណ្ឌិត និងម្រតាញខ្លោញស្រីក្សិតិន្ទ្រោបកល្ប ខ្លោញពលចង្ហូរក្រួស។ គប្បីប្រើម្រតាញខ្លោញស្រីក្សិតិន្ទ្រោបកល្បទៅស្ថាបនាសិលាចារឹកឯគម្ដែងជគតសិវបាទ(បស្ចិម)។
(១០-១៣) មាន(ព្រះបន្ទូល)ព្រះករុណាតបរមបពិត្រ(ត្រាស់)ដល់ខ្លោញពលស្ដុកភ្លោះដែលឈ្មោះលោញសិខាសិវបន្ទូលប្រើ(យក)ស្នែងជិះ គ្រឿងបរិភោគ ថូវៅទិ កន្ថោរស្ដោះ ខ្សែក្រវាត់ ឆត្រ ប្រើឲ្យខ្ញុំបម្រើ និងគ្រឿងរណ្ដាប់ (ព្រមទាំង)ឲ្យ(ទ្រព្យ)ដទៃទៀត។
(១៣-១៥) កាលរាជ្យព្រះបាទស្ដេចយាងទៅស្ថានបរមវីរលោក (ជ័យវម៌្មទេវទី៥) គឺកាលខ្លោញពល(ជាអ្នក)សូត្រ(ព្រះធម៌្មសាស្ត្រ?)ឈ្មោះលោញរុទ្រាវ្យាបិ និងតេងមាទ្ធិវី និងម្រតាញ៑ស្រីន្រឹបេន្ទ្រាវល្លភ អនុមោទនាជាវដីព្រៃស្ដុកភ្លោះពីលោកម្ចាស់(=បាទមូល) នាគម្ដែងជគត្ត។
(១៥-១៨) ខ្លោញពលឈ្មោះលោញស្រីធញ្ជ័យ ខ្លោញពលឈ្មោះលោញហិយ លោញវ្រាហ្ម លោញស្រេស្ឋ លោញចាំ លោញបិត និងក្រុមគ្រួសារអ្នកទាំងអម្បាលនេះ ព្រមទាំងក្រុមខ្ដោផង (ក៏)រួមគ្នាជាវដីព្រៃទាំងអស់នេះក្នុងកាលនោះ។
(១៨-ខ១) (ព្រំប្រទល់)ដីដែលជាវ ទៅបូព៌ដរាបត្រពាំងស្រវាន ទៅទក្សិណដរាបអាចម៍ដែកនាព្រះបំនួសធ្វើតបៈ ទៅបស្ចិមដរាបស្ដុក ទៅឧត្តរដរាបផ្លូវគ្រាច។
(ខ១-៤) ចាត់ចែងទ្រព្យឲ្យដល់អ្នកទាំងអស់នេះ ដើម្បីជាវដី(មាន)ប្រាក់១០តម្លឹង មាស១តម្លឹង ថូវៅទិ២ កន្ថោរស្ដោះ២ ដំបង៥ ជើងបរាស៧ (ទូក)៥ (គោ)ឈ្មោល៦ គោប្រណាំងឈ្មោល៤ សម្លៀក១០០ចំនួន១០យៅ គោ(ញី)១៤៦ អង្ករ២០ ក្របី១ ជ្រូក១ ពពែ២ ស្រា១២ពាង(=ចេះ)។ ឲ្យបាយ ឲ្យទ្រព្យទាំងអម្បាលនេះ (ដើម្បី)ជាវដីព្រៃស្ដុកភ្លោះ។
(៤-៦) ចាត់(ចែងជាភូមិ)ស្រុក ទុករណ្ដាប់បូជា(អង្ករ)៤លិះ ប្រចាំថ្ងៃខាងខ្នើត ។ សង់ក្រលារាំ ដាក់អ្នករាំ អ្នកច្រៀង អ្នកដេញភ្លេង អ្នកទូង តំលូម(គង់វង់?) ១វេនខាងខ្នើត ។
(៦-១២) ខ្ញុំបម្រើដែលថ្វាយគម្ដែងជគត ដទៃទៀត(មាន)តៃកំបាញ តៃកន្លេស តៃកំបិត តៃកំបុរ តៃកំខ្ទ្វាត តៃកន្រេន តៃថ្ងេ តៃបន្ហោម តៃនោម តៃច្ទេស តៃកំវិត តៃថ្អ្យក តៃស្រាស្ដ តៃបរោង តៃកំភ តៃកំថ្យាច តៃកន្នន តៃកំបុរ តៃកន្អោះ តៃតិថ៌ តៃសំអប តៃកន្ទង តៃអ្គត តៃស្រាទ តៃកន្ជន តៃកំសុរ តៃកំពិស។ ឃោធម៌្មទាស ឃោញកញ្ជ ឃោស្រី ឃោកន្ទោស ឃោអនន្ត ឃោថ្ងេ ឃោកំវល ឃោខ្មៅ ឃោបិត្តរ ឃោគន្ធ ឃោកន្សាន ឃោវំ ឃោវ្រាហ្ម ឃោកន្ទេប ឃោកន្សាន ឃោកន្ធាន ឃោជនេន្ទ្រ ឃោកន្ទ្រាម ឃោអំបេន ឃោកន្ធប។
(១២-១៥) ទ្រព្យដែលថ្វាយដល់គម្ដែងជគត(សិវបាទបស្ចិម មាន) ដំរី២ គន–២ ត្រយូងភ្នាក់២ ប្រាក់១ជញ្ជីង មាស១តម្លឹង ក្របី៦ ថាស២ ថូវៅទិ៤ កន្ថោរស្ដោះ៦ ខ្ទះ២ ស្ពោក២ ភាជន៍២ ខ្ញុំបម្រើ៤៨នាក់។ អ្នកបម្រើទាំងអម្បាលនេះ ទទួលបានពីព្រះករុណាប្រទានដែលមាន និងបានពីអ្នកដទៃ។
(១៥-១៧) រណ្ដាប់បូជាជាផលនាក្រលារាំនោះ គឺខ្លោញវល(ជាអ្នក)សូត្រ(ព្រះធម៌្មសាស្ត្រ?)បានធ្វើឲ្យទៅកូនខ្លោញពល(ជាអ្នក)សូត្រ(ព្រះធម៌្មសាស្ត្រ?) ឈ្មោះលោញសិខាសិវ និងកូនចៅនោះ គឺខ្លោញពលឲ្យខ្ញុំបម្រើនិងបុណ្យ(=ធម៌)ទាំងនេះ ប្រើឲ្យថែរក្សា។
(១៨) នៅអ្នកដែលលុបបំបាត់បុណ្យទាំងអស់នេះ ជាំ(ត្រាំក្នុង)ទ្វាត្រឹង្សនរកដរាបព្រះចន្ទ្រនិងព្រះអាទិត្យ(នៅ)មានឡើយ។
សិលាចារឹកប្រាសាទតាមាន់ធំ K.១១៨៦ គឺជាឯកសារដ៏មានតម្លៃសម្រាប់ការសិក្សាអំពីអក្សរសាស្ត្រ និងប្រវត្តិសាស្ត្រខ្មែរ។ អត្ថបទនេះបង្ហាញពីការប្រើប្រាស់ភាសាខ្មែរបុរាណ យន្តការនៃការត្រាស់បង្គាប់ព្រះរាជបញ្ជារបស់ព្រះមហា។ ព្រមជាមួយគ្នានេះ សិលាចារឹកនេះក៏បានបង្ហាញពីការប្រតិបត្តិសាសនា ការថ្វាយតង្វាយនានា និងជំនឿនៃការដាក់បណ្ដាសា ដើម្បីបង្ការការខូចខាតរាល់បុណ្យដែលបានកសាង។ ការរៀបរាប់អំពីការថ្វាយទ្រព្យសម្បត្តិ និងការចាត់ចែងអ្នកបម្រើ បង្ហាញពីរចនាសម្ព័ន្ធសង្គមសេដ្ឋកិច្ច និងការចែកចាយធនធានក្នុងសម័យអង្គរ។ បន្ថែមពីនេះ សិលាចារឹកនេះ ក៏បង្ហាញពីអំណាចព្រះមហាក្សត្រ ដែលបានប្រើសាសនា ដើម្បីបង្កើនសិទ្ធិអំណាចនយោបាយ និងឋានៈរបស់ព្រះអង្គ។ ការថ្វាយដី និងទ្រព្យ ទៅប្រាសាទមិនត្រឹមតែជាការបូជាសាសនាទេ ប៉ុន្តែជាវិធីសាស្ត្រដើម្បីបង្កើនស្ថិរភាពនយោបាយ និងសង្គម។ ការកំណត់ព្រំប្រទល់ដី ការរៀបចំរណ្ដាប់បូជា និងបញ្ជីអ្នកបម្រើបង្ហាញពីប្រព័ន្ធច្បាប់ និងសីលធម៌ដែលភ្ជាប់ជាមួយសាសនា។ ដូច្នេះ សិលាចារឹកនេះមិនត្រឹមតែជាឯកសារបុរាណទេ ប៉ុន្តែជាកញ្ចក់បង្ហាញពីវប្បធម៌ សាសនា និងរចនាសម្ព័ន្ធសង្គមសេដ្ឋកិច្ចរបស់អង្គរនៅសតវត្សទី១១។


————,
The Inscription of Prasat Ta Muen Thom (K.1186)
Prasat Ta Muen Thom, historically known as Śivapāda Paścima, is an ancient Khmer temple located on the Dangrek mountain range in Ta Muen village, Kok Mon commune, Banteay Ampil district, Oddar Meanchey province. The temple, oriented southward, was constructed in the 11th century during the reign of King Suryavarman I. Its architectural design harmonises with the site’s natural topography. Unlike other temples, it does not contain remarkable sculptures. Still, it features a natural linga (svayambhū liṅga) connected to a stone channel for ritual ablutions, allowing consecrated water to flow outward so devotees can collect it for religious purposes.
The site contains fourteen inscriptions dating from the 7th century onward. This study focuses on inscription K.1186, dated to 1013 CE (Śaka year 935), during the reign of King Suryavarman I. The text, engraved in Old Khmer on two stone faces, is currently preserved at the Surin Provincial Museum in Thailand. The inscription records royal orders, religious dedications, land transactions, and lists of offerings and temple servants.
The inscription begins with a royal decree issued on the fourth waning day of the month of Caitra, Thursday, Śaka year 935 (1013 CE). King Suryavarman I commands the official Śrī Rājendravarman to convey his order to the local dignitary Loñ Śikhāśiva, instructing him to establish a religious foundation at Śivapāda Paścima (Prasat Ta Muen Thom). The text details the king’s devotion, the participation of royal family members, and the involvement of Brahmins and other elites in sponsoring the temple.
Subsequent sections enumerate offerings, including livestock, precious metals, ritual objects, and household servants. It also records the purchase of forest land (stoka phluoh) by a group of officials and their families, specifying boundaries and payment in gold, silver, and goods. The inscription further describes the organization of ritual services, including dancers, musicians, and priests, as well as the allocation of resources for temple maintenance. Finally, it lists temple servants by name and prescribes curses upon anyone who destroys or neglects these religious endowments, condemning them to thirty-two hells as long as the sun and moon endure.
The inscription of Prasat Ta Muen Thom (K.1186) is a significant historical source that illuminates multiple dimensions of Khmer civilization during the Angkorian period. Linguistically, it preserves the structure and vocabulary of Old Khmer, offering insights into epigraphic conventions and royal discourse. Religiously, it reflects the centrality of Śaivism and the integration of ritual practices into state ideology. Socio-economically, it documents land tenure, property rights, and the redistribution of wealth through religious patronage, revealing a highly organized temple economy. Politically, it demonstrates how kingship was legitimized through merit-making and alliances with Brahmins and local elites. Ethically, the text underscores the inseparability of law, morality, and religion in Khmer society.
In sum, inscription K.1186 is not merely a record of religious dedication but a comprehensive document of g`overnance, economy, and cultural values in 11th-century Cambodia. It stands as a vital resource for the study of epigraphy, history, and socio-religious structures of the Angkorian world.
អត្ថបទដោយ៖ លោក ហ៊ុន ឈុនតេង





