ទំព័រដើមហោរាសាស្ត្រហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១៣កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ត្រូវនឹ...

ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១៣កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៥

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះ។រាល់ការឡើងខ្ពស់ត្រដែត ការបណ្តាក់ទុនរកស៊ី ជាមួយដៃគូពាណិជ្ជកម្ម សេវាកម្មគ្រប់ប្រភេទ គឺនឹងបានសមប្រកបល្អណាស់។ ចំពោះលោកអ្នកដែលមានបំណងចង់ប្រកបរបរ រកទទួលទាន បើកហាង លក់ដូនៅតាមផ្ទះក្តី និងជួល បញ្ចាំ នឹងបានចំណេញ។ក្រៅពីនេះលោកអ្នក រូវមាន ចិត្តក្លាហានក្នុងការនិយាយក្នុងអង្គប្រជុំ និងការធ្វើការងារ ដើម្បីបង្ហាញសមត្ថភាព ភាពទំនួលខុសត្រូវ និងទំនុកចិត្តលើខ្លួនឯង។ការមានចិត្តក្លាហានជួយឱ្យអ្នកអាចបង្ហាញយោបល់ថ្មីៗ ដោះស្រាយបញ្ហាបានលឿន និងអភិវឌ្ឍការងារឱ្យមានប្រសិទ្ធភាព។បន្ថែមពីនេះគឺ រក្សាសុខភាពឱ្យបានល្អ ដោយញ៉ាំអាហារដែលមានប្រយោជន៍ ធ្វើលំហាត់ប្រាណជាប្រចាំ ធ្វើចិត្តឱ្យសប្បាយ និងសម្រាកឱ្យគ្រប់គ្រាន់ ដើម្បីឱ្យមានកម្លាំងក្នុងការធ្វើការងារ និងរស់នៅប្រកបដោយសុភមង្គល។

ឆ្នាំខាល

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត ។ ថ្ងៃនេះអាជីពរបស់អ្នកនឹងបានសមប្រកបល្អណាស់។  ចំពោះលោកអ្នកបើកហាងជួលបញ្ចាំ សេវាកម្មគ្រប់ប្រភេទ  នឹងបានកាក់កបល្អ។ចំពោះអ្នកមានស្នេហា គឺមានការចុះសម្រុងគ្នា ។ លើសពីនេះលោកអ្នកត្រូវ គិតពីផលប្រយោជន៍នៃការងារ ដើម្បីអាចដឹងថាការងារដែលកំពុងធ្វើនោះមានតម្លៃ និងអត្ថប្រយោជន៍អ្វីខ្លះ ទាំងសម្រាប់ខ្លួនឯង ក្រុមហ៊ុន និងសង្គម។ ការគិតពីផលប្រយោជន៍នៃការងារជួយឱ្យមានចំណង់ចំណូលចិត្ត ឧស្សាហ៍ព្យាយាម និងធ្វើការឱ្យបានល្អប្រសើរឡើងជានិច្ច។ត្រូវរៀនគិតបែបវិជ្ជមាន ដើម្បីឱ្យអាចមើលឃើញផ្លូវដោះស្រាយក្នុងគ្រប់បញ្ហា មាទឹកចិត្តល្អក្នុងការងារ និងការរស់នៅ។ការគិតវិជ្ជមានជួយបង្កើនទំនុកចិត្តលើខ្លួនឯង បង្កើនភាពសុខចិត្ត និងជួយឱ្យអភិវឌ្ឍភាពជោគជ័យបានលឿនជាងមុន។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។   រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។​ លោកអ្នក ប្រកបរបររកស៊ី ធ្វើការនឹង ទទួលបានសមប្រកបល្អណាស់។ ចំពោះលោកអ្នកដែលធ្វើការនៅការិយាល័យនឹងបានការលើកសរសើរ ពីចៅហ្វាយនាយ ។ចំពោះអ្នកមានស្នេហានឹងមានភាពចុះសម្រុងគ្នា ក្រៅពីនេះលោកអ្នកត្រូវប្រឹងប្រែងធ្វើទីផ្សារឱ្យបានប្រសើរ ដោយស្វែងរកអតិថិជនថ្មីៗ បង្កើនភាពជឿជាក់លើផលិតផល និងរកវិធីផ្សព្វផ្សាយឱ្យទូលំទូលាយ ដើម្បីធានាឱ្យអាជីវកម្មមានការរីកចម្រើន។ ធ្វើសកម្មភាពដែលធ្វើឱ្យអារម្មណ៍ស្រស់ស្រាយ ដូចជាហាត់ប្រាណ បើកតន្ត្រីស្ដាប់ ដើរលេងទេសភាព ឬសន្ទនាជាមួយមិត្តភក្តិ ដើម្បីបន្ថយភាពតានតឹង និងបង្កើនភាពរីករាយក្នុងចិត្ត។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់  នាមសត្វពស់ ធាតុភ្លើង  ពង្សមនុស្សប្រុស។   រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះគ្រប់ការងារ អាជីវកម្ម របស់លោកអ្នក ដែលប្រកប របរអាជីវកម្មតូចធំ និងការបណ្តាក់ទុន ឬធ្វើកិច្ចការជាមួយនឹងការលក់ចេញទិញ ចូលទំនិញ បញ្ចាំ និងសេវាកម្មគ្រប់ប្រភេទគឺនឹងបានសមប្រកបទេ ។ លោកអ្នកដែលធ្វើការងារនៅការិយាល័យ នឹងត្រូវបានលើកសរសើរ ពីចៅហ្វាយនាយ ។ ក្រៅពីនេះលោក អ្នកត្រូវខិតខំរៀបចំផែនការការងារឱ្យបានច្បាស់លាស់ និងមានលំដាប់សំខាន់ល្អ ដើម្បីឱ្យការងាររបស់អ្នកមានប្រសិទ្ធភាព និងទទួលបានជោគជ័យ។ ការរៀបចំផែនការល្អនឹងជួយកាត់បន្ថយសម្ពាធ បង្កើនភាពមានរបៀប និងធានាឱ្យគម្រោងទាំងអស់ដំណើរការបានយ៉ាងរលូន។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះ ការងារ និងអាជីវកម្ម របស់លោកអ្នក នឹងបានសមប្រកបល្អ ។ រាល់ការទំនាក់ទំនងសម្រាប់ការធ្វើអាជីវកម្ម និង ពាណិជ្ជកម្ម តូចធំ ទិញចូល លក់ចេញ សេវាកម្មគ្រប់ប្រភេទ  នឹង បានសម្រេចហើយនឹងបានចំណេញ។ ក្រៅពីនេះលោកអ្នកត្រូវងខិតខំលើកម្ពស់សមត្ថភាពក្នុងការទំនាក់ទំនង ជាមួយមនុស្សជុំវិញដោយមានការគោរព និងការយល់ចិត្តល្អ។ វានឹងជួយបង្កើនភាពសហការ, ថែរក្សាទំនាក់ទំនងបានល្អ, និងផ្ដល់ឱកាសឱ្យទំនាក់ទំនងរបស់អ្នកកាន់តែរឹងមាំ និងមានប្រយោជន៍ក្នុងការងារ និងជីវិតប្រចាំថ្ងៃ។ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាព រួមទាំងអាហាររួសរាយ, ការហាត់ប្រាណ, និងការសម្រាកអោយបានគ្រប់គ្រាន់។

ឆ្នាំថោះ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។   រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ លោកអ្នកមានការងារ និងអាជីវកម្មនឹងបានសមប្រកបល្អ ។ រាល់ការចរចាដំណើរការអាជីវកម្មជាមួយអតិថិជន និងជាមួយក្រុមពាណិជ្ជករគឺនឹងបានរលូន លោកអ្នកដែលធ្វើការងាររដ្ឋ នឹងត្រូវបានតែងតាំងឡើងឋានៈ ពីចៅហ្វាយនាយ។  លើសពីនេះលោកអ្នក គួរទំនាក់ទនងជាមួយមនុស្សដែលមានសមត្ថភាព ដើម្បីរៀនពីបទពិសោធន៍ ការគិត និងវិធីធ្វើការរបស់ពួកគេ។ការស្និតស្នាលជាមួយមនុស្សដែលមានសមត្ថភាពជួយឱ្យយើងអភិវឌ្ឍចំណេះដឹង បង្កើនសមត្ថភាពផ្ទាល់ខ្លួន និងបង្កើនឱកាសឈានទៅរកភាពជោគជ័យក្នុងជីវិត។ត្រូវរក្សាសុខភាពឱ្យបានល្អ ដោយទទួលទានអាហារដែលមានប្រយោជន៍ ធ្វើលំហាត់ប្រាណជាប្រចាំ សម្រាកអោយគ្រប់គ្រាន់។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះឡើងមធ្យម។ ថ្ងៃនេះ ការងារនិងអាជីកម្មគ្រប់ប្រភេទរបស់លោកអ្នកនឹងបានសមប្រកបល្អ។ ហើយរាល់ការបណ្តាក់ទុន សម្រាប់វិនិយោគក្រុមហ៊ុន ទិញ លក់ ជួលបញ្ចាំគ្រប់ប្រភេទ នឹងចំណេញ។ ក្រៅពីនេះលោកអ្នកត្រូវអ្នកត្រូវមានការយកចិត្តទុកដាក់ដល់គ្រួសារយ៉ាងពេញលេញ ដោយផ្តល់ពេលវេលា និងចិត្តរួសរាយរាក់ទាក់ចំពោះសមាជិកគ្រួសារ។ អ្នកនឹងរៀនស្ដាប់យ៉ាងស្វាហាប់ និងគាំទ្រគ្នាទៅវិញទៅមក បង្កើនភាពរឹងមាំនៃទំនាក់ទំនង និងសុភមង្គលក្នុងគ្រួសារ។ នេះនឹងធ្វើឱ្យគ្រួសាររបស់អ្នកកាន់តែមានភាពជាឯកភាព និងសុខសាន្ត។យកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាព រួមទាំងអាហារូបត្ថម្ភ, ការហាត់ប្រាណ, និងការសម្រាកអោយបានគ្រប់គ្រាន់។ វានឹងជួយឱ្យមានថាមពល, សកម្មភាពប្រសើរ, និងភាពសុខស្រួលក្នុងជីវិតប្រចាំថ្ងៃ។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ រាល់ការងាររកស៊ីអាជីវកម្មរបស់លោកអ្នកនឹងចំណេញនិងគ្រប់ការចូលហ៊ុន និងបណ្តាក់ទុនវិនិយោគនៅតាម    សហគ្រាស ធុនតូច និងមធ្យម នឹងបានសម្រេចដូចបំណង ។ ទោះបីជាយ៉ាងណាក៏ដោយលោកអ្នក អ្នកនឹងអនុវត្តការគិតទុកមុនពេលសម្រេចចិត្ត អ្នកនឹងពិចារណាល្អពីផលវិបាក និងអត្ថប្រយោជន៍របស់ជម្រើសមុនប្រតិបត្តិការណាមួយ។ វានឹងជួយឱ្យអ្នកទទួលបានជោគជ័យ ធ្វើការសម្រេចចិត្តយ៉ាងមានវិជ្ជាជីវៈ ។លើសពីនេះត្រូមានអភិវឌ្ឍក្នុងការគិតវិជ្ជមានក្នុងជីវិត ប្រកបដោយការយល់ដឹងល្អ និងការទទួលស្គាល់ពីអ្វីដែលល្អជុំវិញ។ វានឹងជួយឱ្យអ្នកមានចិត្តស្រស់ស្រាយ, អត់ធ្មត់, និងអាចដោះស្រាយបញ្ហាប្រចាំថ្ងៃដោយមានភាពឆ្លាតវៃ និងសុខសាន្ត។

ឆ្នាំកុរ 

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះ ការងារនិងអាជីកម្មរបស់លោកអ្នកប្រព្រឹត្តទៅនឹងបានសមប្រកបល្អ។ ចំពោះអ្នកដែលមានស្នេហាវិញល្អូកល្អឺន និងយល់ចិត្តគ្នា។ក្រៅពីនេះលោកអ្នក ត្រូវរក្សានូវភាពទៀងទាត់ និងភាពត្រឹមត្រូវក្នុងការបំពេញភារកិច្ច។ ការអនុវត្តការងារឱ្យបានល្អ និងមានចំណេះដឹងល្អ នឹងធ្វើឱ្យទទួលបានជោគជ័យ និងក្តីសាទរ ដោយផ្តល់ការជឿទុកចិត្តពីអ្នកដទៃ និងធ្វើឱ្យការងាររបស់ខ្លួនមានប្រសិទ្ធភាព។ចូរថែរក្សាសុខភាពរបស់ខ្លួនឱ្យបានល្អ ដូចជា ហាត់ប្រាណជាប្រចាំ, មានពេលវេលាសម្រាកគ្រប់គ្រាន់, និងគិតវិជ្ជមាន។

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ ។លោកអ្នកប្រកបការងារ និងអាជីកម្មនឹងអាចបង់ខាត។ រាល់ការបណ្តាក់ទុនរកស៊ី ជាមួយដៃគូពាណិជ្ជកម្ម សេវាកម្មគ្រប់ប្រភេទ គឺនឹងមិនបានសម្រេចទេ ។ក្រៅពីនេះ លោក អ្នកត្រូវស្មោះត្រង់ក្នុងការនិយាយ និងការធ្វើអ្វីៗ ដោយមិនបំបំភ័ន្ត ឬកេងប្រវ័ញ្ចអ្នកដទៃ។ ជាការបង្ហាញពីសីលធម៌ល្អ និងការរក្សាភាពជាបុគ្គលដែលគេអាចទុកចិត្តបាន។ត្រូវមានភាពស្មោះត្រង់ក្នុងសកម្មភាពទាំងអស់។កុំប្រើពាក្យកុហក់ដើម្បីទទួលផលប្រយោជន៍ផ្ទាល់ខ្លួន។ត្រូវហ៊ាននិយាយតាមសេចក្ដីពិត និងគោរពអ្នកដទៃ។ហាត់ប្រាណដើម្បីសុខភាព មានន័យថា ត្រូវអនុវត្តការហាត់ប្រាណជាប្រចាំ ដើម្បីរក្សាសុខភាពឲ្យបានល្អ បង្កើនកម្លាំងរាងកាយ និងការរីកចម្រើននៃស្មារតី។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកស្រុតចុះ។ លោកអ្នកដែលប្រកបការងារ និងអាជីវកម្ម រកទទួលទាន នឹងអាចបង់ខាត។ រាល់ការបណ្តាក់ទុនជាមួយម្ចាស់អាជីវកម្ម សេវាកម្ម ទិញ លក់ ផ្សេងៗ នឹង មិនបានចំណេញទេ។ ក្រៅពីនេះលោក អ្នក អ្នកនឹងរៀនគ្រប់គ្រងពាក្យសម្តីរបស់ខ្លួន ឲ្យមានភាពសមរម្យ និងអភិវឌ្ឍន៍អាកប្បកិរិយាល្អក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ។ វានឹងជួយបង្កើតទំនាក់ទំនងល្អ បង្កើនការគោរពពីមនុស្សជុំវិញ និងធ្វើឲ្យអ្នកក្លាយជាមនុស្សដែលមានសេចក្ដីគោរព និងទទួលបានសេចក្ដីសុខក្នុងសង្គម។បន្ថែមពីនេះយកចិត្តទុកដាក់ និងថែរក្សាមនុស្សជាទីស្រឡាញ់ ដោយផ្តល់ការយល់ចិត្ត, ការគាំទ្រ និងពេលវេលាល្អ។ ការថែរក្សានេះនឹងជួយបង្កើនភាពរឹងមាំនៃទំនាក់ទំនង, បង្កើនសុភមង្គល និងផ្ដល់អារម្មណ៍សុខសាន្តក្នុងគ្រួសារ និងជីវិតប្រចាំថ្ងៃ។

ឆ្នាំច  

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ រាល់ការងារ អាជីវកម្ម លោកអ្នកនឹង មិនទទួលបានសមប្រកបទេ លោកអ្នកមានបំណងចង់ផ្លាស់ ប្តូការងារ  អាជីកម្មគ្រប់បែបយ៉ាង គឺមិនបានសម្រេចដូចបំណងទេ។ទោះបីជាយ៉ាងណាក៏ដោយលោកអ្នកត្រូវខិតខំរៀនសូត្របន្ថែម ដើម្បីបង្កើនចំណេះដឹង និងជំនាញថ្មីៗ។ ការប្រឹងប្រែងនេះនឹងជួយឱ្យមានសមត្ថភាពប្រសើរ, បើកឱកាសថ្មីៗក្នុងការងារ និងជីវិត, និងផ្ដល់ភាពជោគជ័យយូរអង្វែង។បន្ថែមពីនេះត្រូវចេះជួយ និងយកចិត្តទុកដាក់អ្នកដទៃ ប៉ុន្តែត្រូវមានភាពប្រយ័ត្ន ដើម្បីមិនឲ្យខ្លួនឯងឆ្លងកាត់បញ្ហាឬអានុភាពអវិជ្ជមានពីការជួយនោះ។ យ៉ាងណា ការជួយគ្នាបានសម្របសម្រួល និងមានការគិតច្បាស់ នឹងធ្វើឱ្យទំនាក់ទំនងកាន់តែរឹងមាំ និងមានប្រយោជន៍សម្រាប់ទាំងពីរភាគី។

ចំណាំ៖ ឆ្នាំទាំង៥   ឆ្លូវ ខាល រោង ម្សាញ់ វក ឡើងខ្ពស់ត្រដែត។

ឆ្នាំទាំង៤  ថោះ មមី មមែ កុរ     រាសីល្អមធ្យម។

ឆ្នាំទាំង៣​  ជូត រកា ច រាសីស្រុតចុះ ។

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,900SubscribersSubscribe
- Advertisement -spot_img