*ចំណាំ៖ ឆ្នាំទាំង៤ ថោះ រោង មមី រកា ឡើងខ្ពស់ត្រដែត។
ឆ្នាំទាំង៥ ជូត ឆ្លូវ ខាល មមែ ច រាសីល្អមធ្យម។
ឆ្នាំទាំង៣ ម្សាញ់ វក កុរ រាសីស្រុតចុះ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកមានការងារ និងអាជីវកម្មនឹងទទួលផលផលល្អណាស់ ។ រាល់ការចរចាដំណើរការអាជីវកម្មជាមួយអតិថិជន និងជាមួយក្រុមពាណិជ្ជករគឺមានភាពជោគជ័យ ។ លោកអ្នកដែលធ្វើការងាររដ្ឋ ការផ្តល់ទំនុកចិត្តរាល់ការងារសំខាន់ពីចៅហ្វាយនាយ។ ទោះបីជាយ៉ាងណាក៏ដោយ លោកអ្នកត្រូវ ត្រូវប្រឹងប្រែងជួបជាមួយមនុស្សសំខាន់ៗ ដើម្បីបន្តទំនាក់ទំនងល្អ និងបង្កើតបណ្ដាញប្រយោជន៍សម្រាប់ការងារ និងបង្កើនការទាក់ទងជាមួយមនុស្សដែលមានបទពិសោធ និងសមត្ថភាពខ្ពស់ នឹងជួយបើកទ្វារ ឱកាសថ្មីៗ និងជំរុញឲ្យអាជីពរបស់អ្នករីកចម្រើន។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត ។ ថ្ងៃនេះលោកអ្នក ប្រកបរបររកស៊ី ធ្វើការនឹងនឹងទទួលបានផលល្អ។ ចំពោះលោកអ្នកដែលធ្វើការនៅការិយាល័យ នឹងមានការលើកសរសើរពីចៅហ្វាយនាយ ។ចំពោះអ្នកមានស្នេហា មានភាពផ្អែមល្ហែម និងមានការយល់ចិត្ត គ្នាយ៉ាងល្អ។ ក្រៅពីនេះលោកអ្នកត្រូវប្រឹងប្រែងខិតខំកសាងទំនុកចិត្តល្អជាមួយគ្នា ដោយមានការយល់ចិត្ត ការគោរព និងសហការគ្នាយ៉ាងស្មោះត្រង់។ ទំនុកចិត្តជាមូលដ្ឋានសំខាន់ក្នុងការដំណើរការការងារអាជីវកម្មឲ្យមានប្រសិទ្ធភាព និងឈានដល់គោលដៅរួមដោយភាពជោគជ័យ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត ។ ថ្ងៃនេះ ការងារនិងអាជីកម្មគ្រប់ប្រភេទរបស់លោកអ្នកនឹងទទួលបានផលល្អណាស់។ ហើយរាល់ការបណ្តាក់ទុន សម្រាប់វិនិយោគក្រុមហ៊ុន ទិញ លក់ ជួលបញ្ចាំគ្រប់ប្រភេទ នឹងបានចំណេញច្រើន។ ក្រៅពីនេះលោកអ្នកត្រូវត្រូវខិតខំ កសាងទំនាក់ទំនងជាមួយមិត្តចាស់ និងមិត្តថ្មី ដើម្បីបង្កើតបណ្ដាញការងារដែលមានប្រយោជន៍។ការទាក់ទងល្អ នឹងជួយបើកទ្វារឱកាសថ្មីៗ ផ្ដល់នូវការគាំទ្រនិងចែករំលែក បទពិសោធ សម្រាប់ការរីកចម្រើនក្នុងអាជីព។រក្សាការគិតវិជ្ជមាន ជានិច្ច ដើម្បីជួយឲ្យផ្លូវចិត្តបានល្អ ទប់ស្កាត់អារម្មណ៍អវិជ្ជមាន និងបង្កើនសមត្ថភាពក្នុងការដោះស្រាយបញ្ហា និងសម្រេចគោលដៅក្នុងជីវិត។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកដែលប្រកបការងារ និងអាជីវកម្ម រកទទួលទាន នឹងបានចំណេញច្រើន ។ រាល់ការបណ្តាក់ទុនជាមួយម្ចាស់អាជីវកម្ម សេវាកម្ម ទិញ លក់ ផ្សេងៗ នឹងមានភាពរលូន ។ ក្រៅពីនេះលោកអ្នកត្រូវបង្កើត និងអនុវត្តយុទ្ធសាស្រ្តទីផ្សារឱ្យបានខ្លាំង ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការផ្សព្វផ្សាយផលិតផល ឬសេវាកម្ម និងពង្រីកទីផ្សារយ៉ាងមានប្រយោជន៍។ ការយល់ដឹងល្អ និងការយល់ពីតម្រូវការអតិថិជន នឹងជួយឲ្យអាជីវកម្មរីកចម្រើនយូរអង្វែង។ត្រូវហ៊ានទទួលខុសត្រូវចំពោះអាជីវកម្ម ដោយមានភាពរឹងមាំក្នុងការសម្រេចចិត្ត និងដោះស្រាយបញ្ហា។ ការទទួលខុសត្រូវនឹងបង្កើនកេរ្តិ៍ឈ្មោះផ្ទាល់ខ្លួន ជួយស្ថាបនាការជឿជាក់ពីមិត្តរួមការងារ និងអតិថិជន។
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម ។លោកអ្នកប្រកបការងារ និងអាជីកម្មនឹងអាចទទួលផលល្អ។ រាល់ការបណ្តាក់ទុនរកស៊ី ជាមួយដៃគូពាណិជ្ជកម្ម សេវាកម្មគ្រប់ប្រភេទ គឺបានសម្រេចដូចបំណង ។ក្រៅពីនេះ លោក អ្នកត្រូវពង្រឹងការទំនាក់ទំនងជាមួយមនុស្សដែលមានគុណតម្លៃ និងសមត្ថភាពខ្ពស់ ដើម្បីរៀនពីបទពិសោធន៍ល្អៗ រីកចម្រើនក្នុងការងារ និងបង្កើតបណ្ដាញជោគជ័យសម្រាប់អនាគត។ប្រឹងប្រែងធ្វើការ និងអនុវត្តការងារឱ្យបានម៉ត់ចត់ មានចំណង់ចំណូលចិត្ត និងទំនួលខុសត្រូវ ដើម្បីសម្រេចបានលទ្ធផលល្អ។ត្រូវលំហាត់ប្រាណជាប្រចាំ និងសម្រាកឲ្យគ្រប់គ្រាន់ ដើម្បីមានកម្លាំងក្នុងការធ្វើការ និងរស់នៅយ៉ាងសុខសាន្ត។
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អមធ្យម។រាល់ការបណ្តាក់ទុនរកស៊ី ជាមួយដៃគូពាណិជ្ជកម្ម សេវាកម្មគ្រប់ប្រភេទ គឺបានកាក់កប ។ ចំពោះលោកអ្នកដែលមានបំណងចង់ប្រកបរបរ រកទទួលទាន បើកហាង លក់ដូនៅតាមផ្ទះក្តី និងជួល បញ្ចាំ នឹងបានជោគជ័យ។ទោះបីជាយ៉ាងណាក៏ដោយលោក អ្នកត្រូវខិតខំថែរក្សា និងយកចិត្តទុកដាក់ចំពោះក្រុមគ្រួសារ ដើម្បីរក្សាសុខភាពចិត្ត និងភាពរួបរួមរបស់សមាជិកក្នុងគ្រួសារ ឲ្យមានសេចក្ដីសុខ សុខដុមរមនា។ លើសពីនេះត្រូវខិតខំកសាងអំពើល្អ ដោយធ្វើសេចក្ដីល្អជាប្រចាំ មានមេត្តាករុណាចំពោះអ្នកដទៃ និងរក្សាចិត្តសុចរិត ដើម្បីបង្កើតកេរ្តិ៍ឈ្មោះល្អ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះអាជីពរបស់អ្នកនឹងទទួលបានផលល្អណាស់។ រាល់ការទំនាក់ទំនងសម្រាប់ការធ្វើអាជីវកម្ម និង ពាណិជ្ជកម្ម តូចធំ ទិញចូល លក់ចេញ ជួលបញ្ចាំ សេវាកម្មគ្រប់ប្រភេទ នឹងបានចំណេញ ។ចំពោះអ្នកមានស្នេហា គឺមានភាពល្អូកល្អឺន និងយកចិត្តទុដាក់គ្នាយ៉ាងខ្លាំង ។លើសពីនេះលោកអ្នកត្រូវខិតខំដោះស្រាយនូវបញ្ហាលំបាកៗដែលជួបប្រទះ ដោយមានភាពអត់ធ្មត់ ស្ងប់ស្ងាត់ និងគិតវិជ្ជមាន ព្រមទាំងស្វែងរកដំណោះស្រាយយ៉ាងឆ្លាតវៃ ដើម្បីឆ្ពោះទៅរកជោគជ័យ និងសុខភាពផ្លូវចិត្តល្អ។ គួរធ្វើសមាធិបន្ធូរបន្ថយភាពតានតឹងអារម្មណ៍និង បង្កើនសមត្ថភាពផ្ដោតអារម្មណ៍ធ្វើឱ្យចិត្តស្ងប់ស្ងាត់។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម ។ រាល់ការងាររកស៊ីអាជីវកម្មរបស់លោកអ្នកនឹងទទួលបានផលចំណេញ និងគ្រប់ការចូលហ៊ុន និងបណ្តាក់ទុនវិនិយោគនៅតាម សហគ្រាស ធុនតូច និងមធ្យម នឹងបានផលសម្រេចដូចក្តីប្រាថ្នា។ ទោះបីជាយ៉ាងណាក៏ដោយលោកអ្នកត្រូវរក្សាការគិតវិជ្ជមាន ជានិច្ច ដើម្បីជួយឲ្យចិត្តមានសុខភាពល្អ ទប់ស្កាត់អារម្មណ៍អវិជ្ជមាន និងបង្កើនសមត្ថភាពក្នុងការដោះស្រាយបញ្ហា និងសម្រេចគោលដៅក្នុងជីវិត។បង្កើនការយកចិត្តទុកដាក់ជាមួយក្រុមគ្រួសារ ដោយផ្តល់ពេលវេលា ស្តាប់ និងយល់ចិត្តគ្នា ជួយសម្រួលបញ្ហាបន្ទុកដែលមានស្រាប់ និងចូលរួមក្នុងសកម្មភាពប្រចាំថ្ងៃហើយការយកចិត្តទុកដាក់នេះនឹងបង្កើនភាពសុខសាន្តនៅក្នុងគ្រួសារ។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ រាល់ការងារ អាជីវកម្ម លោកអ្នកនឹងទទួលបានផលកាក់កប និងការ បណ្តាក់ទុនជួញដូរផ្សេងៗ ជាមួយបណ្តាអ្នកមានភាគហ៊ុនជាមួយនឹងមានភាពជោគជ័យ ហើយចំពោះលោកអ្នកមានបំណងចង់ផ្លាស់ ប្តូរការងារ អាជីកម្មគ្រប់បែបយ៉ាង គឺ សម្រេចដូចបំណង ។ ទោះបីជាយ៉ាងណាក៏ដោយលោកអ្នកត្រូវ មិនត្រូវដោះស្រាយបញ្ហាដោយប្រញាប់ប្រញាល់នោះទេ ត្រូវមានភាពអត់ធ្មត់ និងគិតយ៉ាងច្បាស់លាស់ ហើយគិតឱ្យបានស៊ីជម្រៅ មិនរំលងព័ត៌មានលម្អិត និងបញ្ហាណាមួយ ដើម្បីទទួលបានការយល់ដឹងពិតប្រាកដ និងសម្រេចចិត្តយ៉ាងច្បាស់លាស់។
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះគ្រប់ការងារ អាជីវកម្ម របស់លោកអ្នក ដែលប្រកប របរអាជីវកម្មតូចធំ និងការបណ្តាក់ទុន ឬធ្វើកិច្ចការជាមួយនឹងការលក់ចេញទិញ ចូលទំនិញ បញ្ចាំ និងសេវាកម្មគ្រប់ប្រភេទគឺអាចនឹងបង់ខាត ។ លោកអ្នកដែលធ្វើធ្វើការងារនៅការិយាល័យ មិនមានការពេញចិត្តនឹងការងារដែលបានដាក់ឱ្យធ្វើពីចៅហ្វាយនាយ។ក្រៅពីនេះលោកអ្នកត្រូវខិតខំព្យាយាមពុះពារការងារ និងរៀនសូត្រយ៉ាងយកចិត្តទុកដាក់ ដើម្បីបង្កើនចំណេះដឹង បទពិសោធ និងសមត្ថភាពផ្ទាល់ខ្លួន ព្រមទាំងការប្តេជ្ញារបស់អ្នកនឹងនាំឲ្យទទួលបានភាពរុងរឿង និងភាពជឿជាក់លើខ្លួនឯងនៅអនាគត។ត្រូវហាត់ប្រាណជាប្រចាំ ដើម្បីរក្សាសុខភាពរាងកាយ ឱ្យបានល្អ។
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះ ការងារ និងអាជីវកម្ម របស់លោកអ្នក នឹងអាចបង់ខាត ។ រាល់ការទំនាក់ទំនងសម្រាប់ការធ្វើអាជីវកម្ម និង ពាណិជ្ជកម្ម តូចធំ ទិញចូល លក់ចេញ សេវាកម្មគ្រប់ប្រភេទ នឹងមិនចំណេញទេ ។ ក្រៅពីនេះ លោកអ្នក ត្រូវត្រូវប្រុងប្រយ័ត្ននូវពាក្យសម្តី និងពាក្យចចាមអារ៉ាមពីអ្នកដទៃដែលគ្មានហេតុផល ដោយមិនឲ្យមានឥទ្ធិពលលើអារម្មណ៍ និងសម្រេចចិត្តរបស់ខ្លួនបានឡើយ។ ត្រូវរក្សាឱ្យបានគំនិតវិជ្ជមាន និងប្រើប្រាស់ការយល់ដឹងឲ្យបានច្បាស់ ដើម្បីរក្សាកិត្តិយស និងភាពរឹងមាំផ្លូវចិត្ត។ ហាត់ប្រាណប្រចាំថ្ងៃ ដើម្បីកែលម្អសុខភាពរាងកាយ និងចិត្ត បង្កើនថាមពល សម្រាប់ការធ្វើការប្រចាំថ្ងៃ។
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកស្រុតចុះ។ ថ្ងៃនេះ ការងារនិងអាជីកម្មរបស់លោកអ្នកប្រព្រឹត្តទៅមានឧបសគ្គ ដែលជារបាំងរាំងមុខ។ ចំពោះអ្នកដែលមានស្នេហាវិញ គឺមានភាពរកាំរកូស និងមិនយល់ចិត្តគ្នា ។ ក្រៅពីនេះលោកអ្នកត្រូវ ត្រក្សានូវអំពើល្អជាមួយមនុស្សដែលក្រលំបាក តាមលទ្ធភាពដែលអ្នកអាចជួយបាន ដើម្បីបង្កើតសេចក្ដីមេត្តាករុណា និងភាពសុខដុមក្នុងសង្គម។ ព្រមទាំងត្រូវរក្សាការរស់នៅជាមួយអ្នកជិតខាងឱ្យបានល្អ ដោយគោរព សហការគ្នា និងចែករំលែកអត្ថប្រយោជន៍ ។លើសពីនេះ ត្រូវហាត់ប្រាណជាប្រចាំ ដើម្បីរក្សាសុខភាពរឹងមាំ និងមានកម្លាំងចិត្តល្អក្នុងជីវិតប្រចាំថ្ងៃ។