ចំណាំ៖ ឆ្នាំទាំង៣ ឆ្លូវ ថោះ មមី រាសីឡើងខ្ពស់ត្រដែត។
ឆ្នាំទាំង៥ ជូត រោង វក ច កុរ រាសីល្អមធ្យម។
ឆ្នាំទាំង ៤ ខាល ម្សាញ់ មមែ រកា រាសីស្រុតចុះ។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះខ្ពស់ត្រដែត ។ ថ្ងៃនេះកិច្ចការ និងអាជីវកម្មរបស់លោកនឹងទទួល បានផលល្អណាស់ចំពោះការទំនាក់ទំនងដៃគូរកស៊ី វិនិយោគធំតូច ទិញចូល លក់ចេញ បញ្ចាំគឺមានភាពមានរលូន ។ លោកអ្នកដែលជាអ្នកធ្វើការនៅការិយាល័យនឹងទទួលបានរង្វាន់លើកទឹកចិត្តពីចៅហ្វាយនាយ ។ ក្រៅពីនេះលោកអ្នកមិនត្រូវទុកចិត្តនឹងមនុស្សដែលមានគំនិតពុតត្បុតមិនល្អដែលនាំឱ្យអន្តរាយដល់កត្តិយស និងផលរបរលោកអ្នកហើយកុំចាយវាយលុយកាក់ខ្ជះខ្ជាយខ្លាំងពេក ដែលនាំឱ្យមានការខ្វះខាតនាថ្ងៃខាងមុខ។
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត ។ មុខរបរ ការងារ និងអាជីវកម្មរបស់លោកអ្នកក្នុងថ្ងៃនេះបានកាក់កប និងរាល់ការទំនាក់ទំនងមុខរបរ ការងារ អាជីវកម្ម សេវាកម្មគ្រប់ប្រភេទ និងការចូលហ៊ុនវិនិយោគ នឹងទទួលបានសមប្រកប នឹងបានផលល្អ និងបានសម្រេចដូចបំណងដែលប៉ងប្រាថ្នា ។ បន្ថែមពីនេះ សូមលោកអ្នកត្រូវមានការប្រុងប្រ័យត្នកុំទុកចិត្តអ្នកដទៃខ្លាំងពេក និងកុំសេពគប់មនុស្សដែលមិនសូវមានភាពស្មោះត្រង់ជាមួយ អ្នក។លើសពីនេះលោកអ្នក ត្រូវរក្សានូវអំពើល្អ ដែលនាំឱ្យសេចក្តីសុខ។
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត ។ ថ្ងៃនេះ ការងារនិងអាជីកម្មគ្រប់ប្រភេទរបស់លោកអ្នក នឹងបានចំណេញគួរជាទីពេញចិត្ត។ ហើយរាល់ការបណ្តាក់ទុន សម្រាប់វិនិយោគក្រុមហ៊ុន ទិញ លក់ ជួលគ្រប់ប្រភេទ គឺបានកម្រៃច្រើន ។ ក្រៅពីនេះទៀត លោកអ្នកមានបំណងចង់បង្កើតការងារ អាជីវកម្មថ្មី ដូចជាបើកហាង លក់ចេញ ទិញចូល ជួល បញ្ចាំ ចងការប្រាក់ នឹងបានដូចបំណងប៉ងប្រាថ្នា។ ក្រៅពីនេះសូមលោកអ្នក ប្រុងប្រយ័ត្នកុំជឿទុកចិត្តអ្នកដទៃខ្លាំងពេកនាំឱ្យមានការខកចិត្ត និងខាតបង់ទាំងលុយកាក់ និងពេលវេលា ហើយលោកអ្នកមិនគួរមានប៉ះទង្គិចពាក្យសម្តីឥតបានការជាមួយសហការីនៅអង្គភាព។
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះលោកអ្នកប្រកបការងារ និងអាជីកម្មនឹងបានផលល្អគួរជាទីពេញចិត្ត។ ហើយការបណ្តាក់ទុនរកស៊ី ជាមួយដៃគូពាណិជ្ជកម្ម សេវាកម្មគ្រប់ប្រភេទ គឺបានជោគជ័យ ។ លោកអ្នកដែលធ្វើនៅការិយាល័យនឹងទទួលបានរង្វាន់លើទឹកចិត្ត ពីចៅហ្វាយនាយ ។ លោកអ្នកដែលមានបំណងចង់បង្កើតអាជីវកម្ម តូច ធំ បើកហាង ទិញចូល លក់ចេញ បញ្ចាំ និងសេវាកម្មគ្រប់ប្រភេទ បានសម្រេចបំណង ។ លើសពីនេះសូមលោកអ្នកខិតខំធ្វើការឱ្យ មានទំនួលខុសត្រូវ នោះមកនូវជ័យជំនះ។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម ។ ថ្ងៃនេះរាល់ការងារ និងអាជីវកម្ម គឺបានចំណេញ ច្រើន។ ថ្ងៃនេះ សម្រាប់ការងារបណ្តាក់ទុនរកស៊ី និងទិញចូល លក់ចេញ ជួលបញ្ចាំ ខ្ចីចងការប្រាក់ និងសេវាកម្មគ្រប់ប្រភេទគឺបានផលល្អ និងមានភាពជោគជ័យ ។ លើសពីនេះ លោកអ្នកជួយជំរុញលើកទឹកចិត្តបុគ្គលិកនៅក្រោមបង្គាប់ឱ្យខិតខំ និងពង្រីកសមត្ថភាពបន្ថែមទៀត ដើម្បីរកភាពរីកចម្រើនសម្រាប់អង្គភាព។ សូមកុំចាយលុយខុសរឿងដូចជាការទិញរបស់របរដែលមិនចាំបាច់ ហើយត្រូវហាត់ប្រាណជាប្រចាំថ្ងៃដើម្បីសុខភាពល្អ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម ។ ថ្ងៃនេះ ការងារ និងអាជីវកម្ម របស់លោកអ្នក បានល្អ ។ រាល់ការទំនាក់ទំនងសម្រាប់ការធ្វើអាជីវកម្ម និង ពាណិជ្ជកម្ម តូចធំ រាល់ទំនិញទិញចូល លក់ចេញ ជួលបញ្ចាំ សេវាកម្មគ្រប់ប្រភេទ នឹងបានសម្រេចដូចបំណង ហើយការបែងចែកភាគលាភ នឹងបានច្រើន ។ លើសពីនេះទៀតត្រូវសហការជាមួយក្រុមការងារដើម្បីបង្កើនផលិតផលក្នុង អាជីវកម្មឱ្យបានរីកចម្រើនជាងមុន។ កុំសេពគប់មនុស្សដែលមិនសូវ មានភាពស្មោះត្រង់ជាមួយអ្នក។
ឆ្នាំច
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម ។ ថ្ងៃនេះ ការងារនិងអាជីកម្មគ្រប់ប្រភេទរបស់លោកអ្នក ទទួលបានផលល្អ ។ រាល់ការបណ្តាក់ទុន សម្រាប់វិនិយោគ ក្រុមហ៊ុន តូច ធំ ទិញ លក់ ជួល គ្រប់ប្រភេទគឺបានចំណេញកាក់កប ។ ក្រៅពីនេះលោកអ្នកបន្តការទំនាក់ទំនងជាមួយដៃគូ ពាណិជ្ជកម្ម រកស៊ីតូច ធំទិញចូលលក់ចេញ នឹងទទួលបានភាពរីកចម្រើន ។ ក្រៅពីនេះ សូមកុំរស់នៅជាមួយភាពអវិជ្ជមាន និងកុំគិតរឿងទាំងឡាយណាដែលនាំឱ្យស្មុគស្មាញ និងមិនផ្តល់នូវចំណុចល្អក្នុងជីវិត។ សូមបន្តការហាត់ប្រាណជាប្រចាំដើម្បីថែរក្សាសុខភាពឱ្យបានល្អ។
សម្រាប់លោកអ្នក ដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកថ្ងៃនេះល្អមធ្យម ។ រាល់ការងារ អាជីវកម្ម លោកអ្នក នឹងបានផលចំណេញ ។ គ្រប់ទំនាក់ទំនងការងារ មុខរបរអាជីវកម្ម សហគ្រាស សាជីវកម្ម ទិញចូល លក់ចេញ បញ្ចាំជួល សេវាកម្ម គ្រប់ប្រភេទ គឺបានជោគជ័យ និងលាភសំណាង ។ ក្រៅពីនេះសូមលោកអ្នក ប្រុងប្រយ័ត្នកុំប្រើពាក្យសម្តីមិនល្អដែលប៉ះពាល់ដល់អ្នកដទៃ បណ្តាលនាំឱ្យមានការកើតឡើងនូវរឿងរ៉ាវទៅជាជម្លោះទាស់ទែងគ្នា ។ក្រៅពីនេះត្រូវប្រកាន់ចិត្តត្រជាក់ក្នុងការដោះស្រាយបញ្ហា និង សូមរក្សាភាពអត់ធ្មត់បំផុត។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ ។ រាល់ការងារ អាជីវកម្មរបស់លោកអ្នកគឺមិនចំណេញ ទេ។ការទំនាក់ទំនង ជាមួយដៃគូរកស៊ីពាណិជ្ជកម្ម គ្រប់ប្រភេទ និងរាល់ការទិញ លក់ បញ្ចាំ នឹងសេវាកម្មផ្សេងៗនឹងមានឧបសគ្គ។ប៉ុន្តែលោកអ្នកមិនត្រូវទុកចិត្តទៅលើ មនុស្សណាដែលនាំឱ្យលោកអ្នកខាតបង់ និងអន្តរាយទ្រព្យធន ទោះជាយ៉ាងក៏លោកអ្នកត្រូវប្រកាន់ភាពសុចរិត និង គុណធម៌។ ។ ក្រៅពីនេះលោកអ្នកត្រូវយកចិត្តទុកដាក់ជាមួយមនុស្សដែលបានធ្លាប់ជួយការងារ និងលើកទឹកចិត្ត លោកអ្នកក្នុងការប្រកបមុខរបរ។
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះការងារ អាជីវកម្ម របស់លោកអ្នក ដែលប្រកបរបរអាជីវកម្ម និងការបណ្តាក់ទុន ឬធ្វើកិច្ចការជាមួយនឹងការលក់ចេញ ទិញ ចូលទំនិញ គ្រប់ប្រភេទមានការបង់ខាត ។ ចំពោះលោកអ្នកដែលធ្វើការនៅការិយាល័យ នឹងត្រូវស្តីបន្ទោស ពីចៅហ្វាយនាយ។លើសពីនេះទៀត សូមលោកអ្នក រក្សាភាពអត់ធ្មត់ធ្វើអ្វីត្រូវមានការគិតឱ្យបានត្រឹមត្រូវ និងស្តាប់យោបល់របស់ក្រុមការងារដែលមានគំនិតល្អៗដែលអភិវឌ្ឍក្រុមហ៊ុន។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ ។ រាល់ការងាររកស៊ីអាជីវកម្មសម្រាប់ថ្ងៃនេះ របស់លោកអ្នកមិនបានទទួលផលល្អទេ រាល់ការបណ្តាក់ទុនវិនិយោគ តូច ធំ ទិញចូល លក់ចេញ សេវាកម្មគ្រប់ប្រភេទនៅតាមហាង និងមានការរាំងស្ទះ ។ ក្រៅពីនេះលោកអ្នកត្រូវយកចិត្តទុកដាក់ជាមួយមនុស្សដែលបានធ្លាប់ជួយការងារ និងលើកទឹកចិត្ត លោកអ្នកក្នុងការប្រកបមុខរបរជោគជ័យ ប៉ុន្តែលោកអ្នកមិនត្រូវទុកចិត្តទៅលើ មនុស្សណាដែលនាំឱ្យលោកអ្នកខាតបង់លុយកាក់ និងកេរ្តិ៍ឈ្មោះ ទោះបីជាយ៉ាងក៏ដោយ លោកអ្នកត្រូវប្រកាន់ភាពសុចរិត និង គុណធម៌។
ឆ្នាំរកា សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ ។ លោកអ្នកដែលប្រកបការងារ និងអាជីវកម្ម នឹងខាតបង់ ។ រាល់ការបណ្តាក់ទុន ជាមួយម្ចាស់អាជីវកម្ម សេវាកម្ម ទិញ លក់ ជួល ផ្សេងៗ នឹងមិនបាន ចំណេញទេ។ លើសពីនេះលោកអ្នកមិនត្រូវមានការប្រើប្រាស់នូវរាល់ពាក្យសម្តីមិនសមរម្យទៅលើបុគ្គលិក ដែលឋិតនៅក្រោមការគ្រប់គ្រង ហើយត្រូវយកចិត្តទុកដាក់ជាមួយ ក្រុមគ្រួសារឱ្យបានល្អ។ សូមកុំចាយលុយខុសរឿងដូចជាការទិញរបស់របរដែលមិនចាំបាច់ និងសូមរក្សាសុខភាពឱ្យល្អព្រោះជាថាមពលដ៏សំខាន់ក្នុងការប្រកបមុខរបរ ការងារប្រចាំថ្ងៃ។