ទំព័រដើមហោរាសាស្ត្រហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ត្រូវនឹ...

ហោរាសាស្រ្តប្រចាំថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ត្រូវនឹងថ្ងៃទី២២ខែកញ្ញា ឆ្នាំ២០២៥

*ចំណាំ៖ ឆ្នាំទាំង៤ ជូត ថោះ ម្សាញ់ មមី រាសីខ្ពស់ត្រដែត។

ឆ្នាំទាំង៤  ឆ្លូវ មមែ រកា កុរ រាសីល្អមធ្យម។

ឆ្នាំទាំង៤  ខាល រោង វក ច រាសីស្រុតចុះ។

ឆ្នាំជូត

សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។  ថ្ងៃនេះលោកអ្នកប្រកបការងារ និងអាជីកម្មនឹងទទួលផលល្អណាស់។ ការបណ្តាក់ទុនរកស៊ី ជាមួយដៃគូពាណិជ្ជកម្ម សេវាកម្មគ្រប់ប្រភេទ គឺបានចំណេញ និងមានផលលាភបានច្រើន ។ lលោកអ្នកត្រូវ ជៀសវាងបញ្ហាជាច្រើនដែលមិនមានប្រយោជន៍។ កុំធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ទៅ ៗ ជាមួយនឹងការព្រួយបារម្ភរបស់អ្នកខ្លាំងពេក។ ចូរព្យាយាមស្វែងរកជំនួយពីមិត្តរួមការងារ និងមនុស្សជាទីស្រលាញ់ ប្រសិនបើអាចធ្វើបាន។ ទោះជាយ៉ាងណាក៏ដោយ ព្យាយាមខិតខំធ្វើការងារ  អាជីវកម្មបន្ថែមទៀត។

ឆ្នាំថោះ​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។   រាសីអស់លោកអ្នកក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ មុខរបរ ការងារ និងអាជីវកម្មរបស់លោកអ្នកក្នុងថ្ងៃនេះនឹងបានសមប្រកបល្អណាស់ ហើយរាល់ការទំនាក់ទំនងមុខរបរ ការងារ  អាជីវកម្ម ទិញលក់ជួល សេវាកម្មគ្រប់ប្រភេទ និងការចូលហ៊ុនវិនិយោគ នឹងបានចំណេញយ៉ាងច្រើន ។ បើ​លោកអ្នក​ស្ថិត​ក្នុង​ស្ថានភាព​នៃ​សេចក្តី​ស្នេហា  ដំណើរ​ស្នេហា​ប្រាកដជា  ​ជោគជ័យ។ក្រៅពីនេះនៅកន្លែងធ្វើការ ក៏ត្រូវមានអាកប្បកិរិយាអត់ធ្មត់បញ្ហាដែលមិនសំខាន់អាច បានជៀសវាងគឺជៀសឱ្យបាន និងខិតខំរស់នៅដោយមិនដាក់បន្ទុកលើខ្លួនឯងដោយការព្រួយបារម្ភពេកនោះទេ។

ឆ្នាំម្សាញ់

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់  នាមសត្វពស់ ធាតុភ្លើង  ពង្សមនុស្សប្រុស។ ​​  ​រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះគ្រប់ការងារ អាជីវកម្ម របស់លោកអ្នក ដែលប្រកប របរអាជីវកម្មតូចធំ និងការបណ្តាក់ទុន ឬធ្វើកិច្ចការជាមួយនឹងការលក់ចេញទិញ ចូលទំនិញ បញ្ចាំ និងសេវាកម្មគ្រប់ប្រភេទគឺទទួលបានផលចំណេញបានច្រើននិងមានភាពរលូន ។ លោកអ្នកដែលធ្វើការងារនៅការិយាល័យមានការកោតសរសើរ និងបានរង្វាន់ពីចៅហ្វាយនាយ។ ក្រៅពីនេះ អ្នកមានគម្រោងបង្វែរចំណង់ចំណូលចិត្តទៅធ្វើ អាជីវកម្ម មួយទៀត គឺត្រូវបំពេញផែនការរបស់អ្នកមានភាពខ្លាំងហើយថែមទាំងការផ្តល់នូវ ការផ្លាស់ប្តូរអាជីវកម្មនឹងទាន់ពេលវេលា។

ឆ្នាំមមី

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះ ការងារនិងអាជីកម្មគ្រប់ប្រភេទរបស់លោកអ្នក នឹងបានសមប្រកបគួរជាទីគាប់ចិត្ត ។​ ហើយរាល់ការបណ្តាក់ទុន សម្រាប់វិនិយោគក្រុមហ៊ុន ទិញ លក់ ជួលគ្រប់ប្រភេទ គឺបានផលចំណេញ និងជោគជ័យ ។ ក្រោពីនេះលោកអ្នកអាចទទួលបានបទពិសោធន៍ដែលនឹងមានប្រយោជន៍ច្រើនពីមនុស្យដែលមានសមត្ថភាព និងជំនាញ លើអាជីវកម្មនឹងផ្តល់ផលល្អដល់អ្នកក្នុងការរកទទួលទាន នឹងជួយអ្នកឱ្យជៀសវាងបញ្ហាជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ មិនត្រូវព្យាយាមខិតខំធ្វើការងារដែលមិនបាន    ផល។

ឆ្នាំឆ្លូវ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អមធ្យម។ ​ ថ្ងៃនេះកិច្ចការ និងអាជីវកម្មរបស់លោកនឹងបានសមប្រកប ចំពោះការទំនាក់ទំនង អតិថិជន និងដៃគូរកស៊ី វិនិយោគធំតូច ទិញចូល លក់ចេញ បញ្ចាំគឺបានផល។ចំពោះគូស្នេហ៍​នឹង​មានភាពផ្អែមល្ហែម ។ ក្រៅពីនេះលោកអ្នកត្រូវរក្សា ទាក់ទងអាជីវកម្ម និងការទំនាក់ទំនងផ្ទាល់ខ្លួនជាមួយអតិថិជន។ ។ ប្រសិនបើអ្នកខិតខំដើម្បីភាពជាអ្នកដឹកនាំ ទាក់ទង និងភារកិច្ចរបស់អ្នកគឺធ្វើយ៉ាងណាឱ្យមិត្តរួមការងាររបស់អ្នកមានអារម្មណ៍សប្បាយរីករាយ និងការលើកទឹកចិត្តដែលក្លាយជាប្រភពនៃសេចក្តីស្រឡាញ់ និងសេចក្តីសប្បុរសសម្រាប់មនុស្សជាទីស្រលាញ់។

ឆ្នាំមមែ

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ រាល់ការងាររកស៊ីអាជីវកម្មសម្រាប់ថ្ងៃនេះ របស់លោកអ្នក បានសមប្រកប។រាល់ការបណ្តាក់ទុនវិនិយោគ តូច ធំ ទិញចូល លក់ចេញ សេវាកម្មគ្រប់ប្រភេទនៅតាមហាង នឹងទទួលបានផលចំណេញគួរជាទីគាប់ចិត្ត  ។​​​​ បន្ថែមពីនេះ សូ​មលោកអ្នកត្រូវមានការប្រុងប្រ័យត្នកុំទុកចិត្តអ្នកដទៃខ្លាំងពេក និងកុំសេពគប់មនុស្សដែល    មិនមានភាពស្មោះត្រង់ជាមួយអ្នកហើយលោកអ្នកត្រូវបន្តធ្វើអំពើល្អជាមួយក្រុមការងារ និងសហការីជិតស្និទ្ធ និងពង្រីកសមត្ថភាពបន្ថែមទៀត ។សូមរក្សានូវសុខភាពឱ្យល្អព្រោះជា​ប្រភពថាមពលដ៏សំខាន់ក្នុងការប្រកបការងារ។

ឆ្នាំរកា

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម ។ លោកអ្នកដែលប្រកបការងារ និងអាជីវកម្ម នឹងបានសមប្រកប។​​ គ្រប់ការការបណ្តាក់ទុន ជាមួយម្ចាស់អាជីវកម្ម  សេវាកម្ម ទិញ លក់ ជួល  បញ្ចាំផ្សេងៗ នឹងបានចំណេញ។​​ ចំពោះលោកអ្នកដែលមានបំណងចង់ប្រកបរបរ រកទទួលទាន បើកហាង លក់ដូនៅតាមផ្ទះក្តី និងជួល បញ្ចាំ នឹងបានសម្រេច។សម្រាប់លោកអ្នកដែលធ្វើការនៅការិយាល័យនឹងទទួលបានការលើកទឹកចិត្តពីចៅហ្វាយនាយ។ក្រៅពីនេះ លោកអ្នកត្រូវប្រុងប្រយ័ត្នកុំជឿទុកចិត្តអ្នកដទៃខ្លាំងពេកនាំឱ្យមានការខកចិត្ត និងខាតបង់ លុយកាក់ និងពេលវេលាឥតប្រយោជន៍ ហើយលោកអ្នកមិនគួរមានប៉ះទង្គិចពាក្យសម្តីមិនសមរម្យជាមួយដៃគូរពាណិជ្ជកម្ម។

ឆ្នាំកុរ ​

សម្រាប់លោកអ្នក ដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកថ្ងៃនេះល្អមធ្យម។ គ្រប់ការងារ អាជីវកម្ម លោកអ្នក នឹងទទួលបានសមប្រកបនិងមានភាពទាក់ទាញ។   គ្រប់ទំនាក់ទំនងការងារ មុខរបរអាជីវកម្ម  សហគ្រាស សាជីវកម្ម ទិញចូល លក់ចេញ ជួល បញ្ចាំ សេវាកម្ម គ្រប់ប្រភេទ គឺបានចំណេញ និងមានភាពរលូន។

ចំពោះលោកអ្នកដែលប្រកបការងាររដ្ឋនិងឯកជនក៏លោកអ្នកអាចធ្វើការងារទាំងឡាយឱ្យទទួលបាន ផលសម្រេចដោយងាយស្រួលដែរ។​ក្រៅពីនេះលោកអ្នក ត្រូវយកចិត្តទុកដាក់និងលើកទឹកចិត្តក្រុមការងារនៅក្នុងក្រុមហ៊ុន ឬអង្គភាព និងមានពេលវេលាចំពោះក្រុមគ្រួសារនិងមនុស្សជាទីស្រលាញ់។

ឆ្នាំខាល​

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ រាល់ការងារ  អាជីវកម្មរបស់លោកអ្នកគឺមិនបានសមប្រកបទេ ។ គ្រប់ការទំនាក់ទំនង ជាមួយដៃគូរកស៊ីពាណិជ្ជកម្ម គ្រប់ប្រភេទ និងរាល់ការទិញ លក់ ជួលបញ្ចាំ នឹងសេវាកម្មផ្សេងៗនឹងមិនបានចំណេញ និងមានភាពរអាក់រអួល ។ក្រៅពីនេះលោកអ្នកត្រូលើកទឹកចិត្តព្រោះភាគច្រើន បុគ្គលិករបស់អ្នកបានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចូលរួមក្នុងការអនុវត្តផែនការអាជីវកម្មឱ្យរីកចម្រើន និងត្រូវធ្វើការ​សហការជាមួយម្ចាស់អាជីវកម្មដទៃទៀត ​ជាមួយ​គ្នា​នេះអាច​ជា​ការ​ចាប់​ផ្តើ​ម​នៃ​មិត្ត​ភាព​ ឈានទៅការចំណេញទាំងសងខាង​​។

ឆ្នាំរោង

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។  ​ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ ។ ថ្ងៃនេះរាល់ការងារ និងអាជីវកម្មគឺ មិនបានសមប្រកបនិងមានការរអាក់រអួល      ។​ ថ្ងៃនេះ សម្រាប់ការងារបណ្តាក់ទុនរកស៊ី  និងទិញចូល លក់​ចេញ ជួលបញ្ចាំ ខ្ចីចងការប្រាក់ និងសេវាកម្មគ្រប់ប្រភេទគឺនឹងមិនទទួលបាន ចំណេញ       ទេ ។រាល់ការទំនាក់ទំនង និងការបណ្តាក់ទុនវិនិយោគ ក្រុមហ៊ុន តូច ធំ មិនបានសម្រេចដូចបំណង។លើសពីនេះបើលោកអ្នក​ប្រាថ្នា​ចង់​ជោគជ័យ​ក្នុង​មុខ​ជំនួញ​ណា​មួយ លោកអ្នកត្រូវហ៊ានលះត្រូវ​លះបង់ និងជំនះគ្រប់ឧបសគ្គ។ទោះបីជាយ៉ាងណាក៏ដោយលោកអ្នកកុំមានអារម្មណ៍ច្របូកច្របល់ ត្រូវព្យាយាមចំណាយពេលខ្លះ នៅខាងក្រៅដើម្បីកាត់បន្ថយអារម្មណ៍តានតឹង។

ឆ្នាំវក

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ ។ ថ្ងៃនេះ ការងារ និងអាជីវកម្ម របស់លោកអ្នក មិនបានផល   ទេ។ រាល់ការទំនាក់ទំនងសម្រាប់ការធ្វើអាជីវកម្ម និង ពាណិជ្ជកម្ម តូចធំ រាល់ទំនិញទិញចូល លក់ចេញ ជួលបញ្ចាំសេវាកម្មគ្រប់ប្រភេទនឹងមិនបានចំណេញ និងមានឧបសគ្គ ។  លើសពីនេះទៀត សូមលោកអ្នក រក្សាភាពអត់ធ្មត់ធ្វើអ្វីត្រូវមានការគិតឱ្យបានត្រឹមត្រូវ  និង និងសូមគិតតាមបែបវិជ្ជមាន និងកុំសេពគប់មនុស្សដែលនាំឱ្យខាតបង់កិត្តិយស និងទ្រព្យសម្បត្តិ ម្យ៉ាងវិញទៀតត្រូវរក្សានូវសេចក្តីថ្លៃថ្នូ និងមានសុជីវធម៌ល្អ។

ឆ្នាំច

សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ ។ ថ្ងៃនេះ ការងារនិងអាជីកម្មគ្រប់ប្រភេទរបស់លោកអ្នក មិនទទួលបានផលសមប្រកបទេ។​ រាល់ការបណ្តាក់ទុន សម្រាប់វិនិយោគ ក្រុមហ៊ុន តូច ធំ ទិញ លក់ ជួល បញ្ចាំគ្រប់ប្រភេទគឺមិនទទួលបានចំណេញទេ និងមានភាពរអាក់រអួល ។ ចំពោះលោកអ្នកដែលមានបំណងចង់ប្រកបរបរ រកទទួលទាន បើកហាង លក់ដូនៅតាមផ្ទះក្តី និងជួល បញ្ចាំ នឹងមិនសូវបានផល។ទោះបីជាយ៉ាងណាក៏ដោយ លោកអ្នកត្រូវយកចិត្តទុកដាក់ជាមួយ   មនុមិត្តភក្តិដែលបានធ្លាប់ជួយការងារ និងជំរុញលើកទឹកចិត្ត លោកអ្នកក្នុងការខិតខំបំពេញការងារអាជីវកម្មឱ្យបានជោគជ័យ។

- Advertisement -spot_img

អត្ថបទជាប់ទាក់ទង

អត្ថបទផ្សេងទៀត

- Advertisement -spot_img

បណ្ដាញសង្គម

18,489FansLike
191,100FollowersFollow
19,800SubscribersSubscribe
- Advertisement -spot_img