*ចំណាំ៖ ឆ្នាំទាំង៦ ជូត ម្សាញ់ មមី កុរ ឡើងខ្ពស់ត្រដែត។
ឆ្នាំទាំង៤ ឆ្លូវ ខាល មមែ វក រកា ច រាសីល្អមធ្យម។
ឆ្នាំទាំង២ ថោះ រោង រាសីស្រុតចុះ។
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត ។លោកអ្នកប្រកបការងារ និងអាជីកម្មនឹងទទួលផលល្អ។ រាល់ការបណ្តាក់ទុនរកស៊ី ជាមួយដៃគូពាណិជ្ជកម្ម សេវាកម្មគ្រប់ប្រភេទ គឺបាន ចំណេញច្រើន ។ក្រៅពីនេះ ពង្រឹងជំនាញភាពជាអ្នកដឹកនាំរបស់អ្នក។ ព្យាយាមផ្តល់ការយកចិត្តទុកដាក់ដល់មនុស្សជាទីស្រលាញ់របស់អ្នកឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ លើសពីនេះលោកអ្នក ត្រូវមានភាពច្នៃប្រឌិត កុំខ្លាចក្នុងការពិសោធន៍ធ្វើអ្វីមួយដែលមានប្រយោជន៍ ដោយត្រូវមានភាពក្លាហាន។
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត ។ បើលោកអ្នកជាអ្នកធ្វើការងារ និងអាជីវកម្មនឹងទទួលបានផលល្អណាស់ ការប្រកបការងារ អាជីកម្មគឺមានភាពរលូនលោកអ្នកនឹងទទួលបានចំណេញ ។ក្រៅពីនេះលោកអ្នក ទោះបីជាមានបញ្ហាពិបាកក៏ដោយគឺត្រូវព្យាយាមដោះស្រាយដោយភាពអត់ធ្មត់ ។ក្រៅពីនេះត្រូវប្រកាន់ចិត្តត្រជាក់ក្នុងការដោះស្រាយបញ្ហា និង សូមរក្សាភាពអត់ធ្មត់បំផុត។បន្ថែមពីនេះ សូមលោកអ្នកត្រូវមានការប្រុងប្រ័យត្នកុំទុកចិត្តអ្នកដទៃខ្លាំងពេក និងកុំសេពគប់មនុស្សដែលមិនសូវមានភាពស្មោះត្រង់ជាមួយ អ្នក។លើសពីនេះលោកអ្នក ត្រូវរក្សានូវអំពើល្អ ដែលនាំឱ្យសេចក្តីសុខ។
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះ ការងារនិងអាជីកម្មគ្រប់ប្រភេទបស់លោកអ្នកទទួលបានល្អគួជាទីពេញចិត្ត ។ គ្រប់ការបណ្តាក់ទុន សម្រាប់វិនិយោគ ក្រុមហ៊ុន តូច ធំទាំងអស់គឺប្រព្រឹត្តិទៅបានយ៉ាងល្អ និងបានផលចំណេញយ៉ាងច្រើន ។ លើពីនេះទៀត លោកអ្នកមានបំណងចង់បង្កើត ការងារអាជីវកម្ម ដូចជាបើកហាង លក់ ទិញ បញ្ចាំ នឹងទទួលបាននូវលាភសំណាងល្អ។ ចំពោះលោកអ្នកដែលធ្វើមន្រ្តីរាជការនឹងទទួលបានឡើងតួនាទី។ សូមគោរពនឹងផ្តល់តម្លៃដល់មនុស្សនៅក្រុមឱវាទ កុំប្រើពាក្យសម្តីទ្រគោះបោះបោកនាំឱ្យ មានការបែកបាក់សាមគ្គីផ្ទៃក្នុង និងប្រើឱកាសណាដែលមានផលប្រយោជន៍ និងឆក់យក ឱកាសល្អនោះឱ្យបាន។
សម្រាប់លោកអ្នក ដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត ។ គ្រប់ការងារ អាជីវកម្ម លោកអ្នក នឹងទទួលបានផលល្អណាស់ ។ រាល់ទំនាក់ទំនងការងារ មុខរបរអាជីវកម្ម សហគ្រាស សាជីវកម្ម ទិញចូល លក់ចេញ បញ្ចាំជួល ចងការប្រាក់ សេវាកម្ម គ្រប់ប្រភេទ គឺបានផល បានកម្រៃយ៉ាងច្រើន ។ ក្រៅពីនេះសូមលោកអ្នក កុំឈ្លោះជាមួយមនុស្សជាទីស្រឡាញ់របស់អ្នកដោយសារតែរឿងមិនសមហេតុផល និងត្រូវចេះសម្របខ្លួនទៅតាមកាលៈទេសៈដើម្បីធានាបាននូវផលប្រយោជន៍ក្នុងមុខរបរជំនួញ និងការងារ។ លើសពីនេះត្រូវប្រព្រឹត្តិអំពើល្អដែលនាំមកនូវ សេចក្តីសុខចម្រើន។
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីលោកអ្នកថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះកិច្ចការ និងអាជីវកម្មរបស់លោកនឹង បានសមប្រកប ។ ចំពោះការទំនាក់ទំនង អតិថិជន និងដៃគូរកស៊ី វិនិយោគធំតូច ទិញចូល លក់ចេញ បញ្ចាំគឺគឹនឹងបានផលចំណេញ។ ក្រៅពីនេះលោកអ្នក សូមប្តូរពីគំនិតអវិជ្ជមានទៅជាអ្វីដែលរីករាយ និងមានការសម្រាកជាលក្ខណៈគ្រួសារដើម្បីបង្កើនភាពកក់ក្តៅ។ ទោះបីជាយ៉ាងណាក៏ដោយពេលវេលាណាមួយងាយស្រួលមួយសម្រាប់ការផ្លាស់ប្តូរវិជ្ជាជីវៈ ។ ប៉ុន្តែកុំធ្វើការសម្រេចចិត្តលឿនពេកបណ្តាលឱ្យមានបំះពាល់ការងារថ្មីផងដែរ។ សូមរក្សាទំនាក់ទំនងល្អជាមួយ មនុស្យដែលមានសមត្ថភាពដែលជាធនធានមួយជួយជំរុញការងារអាជីវកម្មចម្រើនលូតលាស់។
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះអាជីពរបស់អ្នកនឹងអាចធានាបាននូវដំណើរការល្អ។ ថ្ងៃនេះ ការងារ និងអាជីវកម្ម បានផលចំណេញច្រើន រាល់ការងារកស៊ី និងការចុះកិច្ចសន្យាជួល លក់ទិញ ជាមួយដៃគូពាណិជ្ជកម្ម គឺមានភាពទទួលខុសត្រូវខ្ពស់ ព្រមទាំងប្រព្រឹត្តិទៅដោយគ្មានឧបសគ្គ។ រាល់មធ្យោបាយធ្វើដំណើរឆ្ងាយជិត គឺបានសុខសប្បាយ និងរីករាយ។ ក្រោពីនេះលោកអ្នកត្រូវមានផែនការ និងគោលការណ៍ច្បាស់លាស់ដើម្បីភាពខ្លាំងក្នុងការប្រកបរបរអាជីវកម្មដែលមានលក្ខណៈប្រកួតប្រជែងទីផ្សារ និងត្រូវគិតពីគុណភាព និងសេវាកម្មជូនអតិថិជនបានល្អ។
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។លោកអ្នកដែលប្រកបការងារ និងអាជីវកម្ម នឹងដំណើរការប្រក្រតីល្អនឹងបានផលចំណេញ និងមានលាភសំណាង។ ចំពោះគូស្នេហ៍វិញមានភាពផ្អែមល្ហែម។ ត្រូវបន្តការទំនាក់ទំនងជាមួយអតិថិជន និងដៃគូ រកទទួលទានបានរឹតតែប្រសើជាងមុនហើយលោកអ្នកមិនត្រូវមានការប្រើប្រាស់នូវរាល់ពាក្យសម្តីមិនសមរម្យទៅលើបុគ្គលិក។
លោកអ្នកត្រូវគិតពិចារណាឱ្យបានច្បាស់លាស់ និងការសម្រេចចិត្តអ្វីមួយឱ្យបានត្រឹមត្រូវ ។ ម៉្យាងវិញទៀតត្រូវចេះសហការជាមួយក្រុមការងារដើម្បីលើកកម្ពស់ ប្រសិទ្ធភាពអាជីវកម្ម ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះ ការងារ និងអាជីវកម្ម របស់លោកអ្នក បានផល ល្អ ។ រាល់ការទំនាក់ទំនងសម្រាប់ការធ្វើអាជីវកម្ម និង ពាណិជ្ជកម្ម តូចធំ រាល់ទំនិញទិញចូល លក់ចេញ ជួលបញ្ចាំ សេវាកម្មគ្រប់ប្រភេទ នឹងបានចំណេញ ។ ក្រៅពីនេះលោកអ្នកមិនត្រូវទុកចិត្តនឹងមនុស្សដែលមានគំនិតពិសពុល ក្រឡិចក្រឡុចដែលនាំឱ្យអន្តរាយដល់កត្តិយស និងទ្រព្យសម្បត្តិលោកអ្នក។។ក្រៅពីនេះលោកអ្នកត្រូវមានការប្រុងប្រយ័ត្នពាក្យសម្តីមិនល្អ ជាមួយនឹង ក្រុមការងារ និងជាមួយក្រុមគ្រួសារ។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម ។ លោកអ្នកដែលប្រកបការងារ និងអាជីវកម្ម នឹងបានផលល្អ។ គ្រប់ការការបណ្តាក់ទុន ជាមួយម្ចាស់អាជីវកម្ម សេវាកម្ម ទិញ លក់ ជួល ផ្សេងៗ នឹងបានចំណេញ ។ លើសពីនេះលោកអ្នកត្រូវព្យាយាមស្វែងរកគុណសម្បត្តិនៅក្នុងអ្វីដែលកំពុងកើតឡើងចំពោះអ្នកនៅពេលនេះ និងស្វែងរកជំនួយពីមិត្តរួមការងារ និងមនុស្សជាទីស្រលាញ់ ប្រសិនបើអាចធ្វើបាន។ ទោះជាយ៉ាងណាក៏ដោយ លើសពើនេះសូមកុំចាយវាយលុយកាក់ខ្ជះខ្ជាយពេក ដែលនាំឱ្យមានការខ្វះខាតនាថ្ងៃអនាគត។
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំច នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកថ្ងៃនេះល្អមធ្យម។ ថ្ងៃនេះ ការងារនិងអាជីកម្មគ្រប់ប្រភេទរបស់លោកអ្នក ទទួលបានកាក់កប។ រាល់ការបណ្តាក់ទុន សម្រាប់វិនិយោគ ក្រុមហ៊ុន តូច ធំ ទិញ លក់ ជួល ទាំងអស់គឺមានការចំណេញ ។ ក្រៅពីនេះទៀត លោកអ្នកមានបំណងចង់បង្កើតការងារអាជីវកម្មថ្មី ដូចជាបើកហាង លក់ចេញ ទិញចូល ជួល បញ្ចាំ ចងការប្រាក់ នឹងបានសម្រចដូចបំណង ។លើសពីនេះលោកអ្នកមិនត្រូវជឿពាក្យចចាមអារ៉ាម និងពាក្យមិនល្អដែលប៉ះពាល់លោកអ្នក សូមកុំខ្វល់ច្រើនពេកគឺត្រូវរក្សាគោលជំហរមួយច្បាស់លាស់គឺប្រឹងប្រែងធ្វើការរកទទួលទានឱ្យបានជោគជ័យ។
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះរាសីស្រុតចុះ។ លោកអ្នកមានការងារ និងអាជីវកម្មនឹងអាចមិនកាក់កប ។ រាល់ការចរចាដំណើរការអាជីវកម្មជាមួយអតិថិជន និងជាមួយក្រុមពាណិជ្ជករហាក់បីដូចជាមិនយល់ចិត្តគ្នា។ លោកអ្នកដែលធ្វើការងាររដ្ឋ នឹងទទួលបាននូវកាតស្តីបន្ទោសពីចៅហ្វាយនាយ។ក្រៅពីនេះ សូមមានការគិតឱ្យបានល្អចំពោះមនុស្សេដែលធ្លាប់បានជួយលោកអ្នក ព្រមទាំងធ្វើអ្វីឬសម្រេចចិត្តគឺត្រូវមានភាពស្មោះត្រង់ និងមានសេចក្តីទុចិត្តពីអ្នកដទៃ ថាជាមនុស្សល្អ ។ លើសពីនេះត្រូវកសាងទំនាក់ទំនង និងមានភាពទាក់ទាញ ពីមជ្ឈដ្ឋានមនុស្សទូទៅរាល់សកម្មភាពការងារលោកអ្នកធ្វើឱ្យបានល្អ។
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះលោកអ្នក ប្រកបរបររកស៊ី ធ្វើការនឹងមិនអាចសមប្រកបទេ។ ចំពោះលោកអ្នកដែលធ្វើការនៅការិយាល័យ នឹងមានការមិនពេញចិត្ត ពីចៅហ្វាយនាយ ។ លោកអ្នកត្រូមានការអត់ធ្មត់ បើមិនដូច្នេះទេ បញ្ហាមិនអាចជៀសបានឡើយ ។ សម្របសម្រួលការប្រាស្រ័យទាក់ទងក្នុងន័យស្ថាបនា គ្រប់គ្រងអារម្មណ៍របស់អ្នក ហើយកុំប្រញាប់ប្រញាល់ទៅរកការសន្និដ្ឋាន។ អ្នកកុំនិយាយពីផែនការ និងក្តីសុបិនរបស់អ្នកទៅកាន់អ្នកដទៃ ហើយរាល់ភាពអវិជ្ជមានទាំងឡាញ អ្នកត្រូវបំភ្លេចចោលព្រោះមិនមានអ្វីជាប្រយោជន៍ទេ។ ត្រូវប្រកាន់ចិត្តត្រជាក់ក្នុងការដោះស្រាយបញ្ហា និង សូមរក្សាភាពអត់ធ្មត់បំផុត។